ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស ចេញប្រកាសថា សម្តេចតេជោ ហ៊ុន សែន នឹងទៅចូលរួមដោយ​ផ្ទាល់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី២៤ ខែមេសា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងការបរទេស បានប្រកាសនៅព្រលប់ថ្ងៃទី២១ ខែមេសានេះថា តបតាមការអញ្ជើញរបស់ប្រទេសព្រុយណេ ដារ៉ូសាឡឹម ជាប្រធានអាស៊ាន នាពេលបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

ភ្នំពេញ៖ ក្រសួងការបរទេស បានប្រកាសនៅព្រលប់ថ្ងៃទី២១ ខែមេសានេះថា តបតាមការអញ្ជើញរបស់ប្រទេសព្រុយណេ ដារ៉ូសាឡឹម ជាប្រធានអាស៊ាន នាពេលបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

សេចក្តីប្រកាស បន្តថា អញ្ជើញអមដំណើរ​សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួន។

សេចក្តីប្រកាសដដែល លើកឡើងថា នៅក្នុងឱកាសកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន រំពឹងថា នឹងផ្តោតការយក​ចិត្តទុកដាក់ទៅលើប្រធានបទធំៗចំនួនបី គឺការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានា ដើម្បីឆ្លើយតបជំងឺ​រាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ  ទំនាក់ទំនងអាស៊ាន​ជាមួយដៃគូក្រៅតំបន់  និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។

 សេចក្តីប្រកាស លើកឡើងថា នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកម្មវិធីអាហារស្វាគមន៍ពេលល្ងាច ដែលរៀបចំឡើងដោយលោកជំទាវ រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្រី្តការបរទេសឥណ្ឌូនេស៊ី នៅល្ងាចមុនថ្ងៃប្រជុំមេដឹកនាំអាស៊ាន។

សូមរម្លឹកបន្ថែមថា នៅព្រឹកថ្ងៃទី២១ ខែមេសានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានប្រកាសថា ដោយសារ​តម្រូវការនៃវិធានការសុខាភិបាលរបស់ឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ សម្តេច សម្រេច​ចេញដំណើរទៅហ្សាកាតា នៅម៉ោង ១៣ រសៀល ថ្ងៃទី​២៣មេសា ឆ្នាំ​២០២១។ ដូចនេះ សម្តេច​នឹងត្រូវធ្វើតេស្ត នៅថ្ងៃស្អែក ថ្ងៃទី២២មេសា ឆ្នាំ​២០២១ នៅកម្ពុជា និងធ្វើតេស្តម្តងទៀត នៅឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២៣មេសា ឆ្នាំ​២០២១។ ដើម្បីធានាសុវត្ថិភាព សម្រាប់មេដឹកនាំ មុនចូលប្រជុំ ត្រូវធ្វើតេស្តទាំងអស់គ្នា រាប់ទាំងប្រធា​នាធិបតីឥណ្ឌូនេស៊ីផងដែរ៕