រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ខណៈនេះលោកលី សាវេត អភិបាលខណ្ឌសែនសុខបានដឹកនាំមន្ត្រីរាជការមកសូត្រមន្តកាន់បិណ្ឌវេនទី៩នៅវត្តក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជាមួយនោះលោកបាននាំយកទេយ្យទាន ក្នុងនោះមានបច្ច័យ១លាន៨៤ម៉ឺនរៀល និង៤០ដុល្លារ អង្ករ២បាវស្មើ១០០គីឡូក្រាម, មី១កេសធំ, ទឹកដោះគោកំប៉ុង១កេសធំ, ត្រីខ១កេសធំ, ទឹកបរិសុទ្ធ៥កេសទឹកក្រូច៥កេស ស្ករស១បាវស្មើ២៥គីឡូក្រាម តែ១គីឡូក្រាម ផ្កាឈូក១គីឡូក្រាម ជើងបិណ្ឌ២កន្ត្រក ទេយ្យវត្ថុ១ និងព្រះបាត្រព្រះសង្ឃគង់១ ៕





ចែករំលែកព័តមាននេះ