ខេត្តកំពត ៖ ដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមៈធុរិទ្ឋ ស្នងការនគរបាលខេត្ត និងដោយមានការសហការជាមួយ លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី លក ញ៉ាវ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចខាងក្រោយសាលារៀនចិន កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៥ តុលា ២០១៥ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។
ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន២នាក់ និងដកហូតវត្ថុតាង មាន ថ្នាំញៀនប្រភេទម៉ាទឹកកក១១កញ្ចប់តូច ថង់ច្រកថ្នាំញៀនមួយចំនួន
ទូរស័ព្ទដៃ៤គ្រឿង និងប្រាក់រៀល១៩៥.០០០រៀល ។
ជនសង្ស័យទាំង២នាក់ខាងលើនេះ ម្នាក់ឈ្មោះ សេង វណ្ណណូ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត និងម្នាក់ទៀត ឈ្មោះ យិន លីឈាន់ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។
ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕


ចែករំលែកព័តមាននេះ