យោងតាម YONHAP ថា បណ្តាញអីុនធើរណេតរបស់មជ្ឈមណ្ឌលស្រាវជ្រាវអាមេរិកមួយវាយតម្លៃកាលពីថ្ងៃទី៥ តុលា ថា បណ្តារូបភាពផ្កាយរណបពុំបង្ហាញពីសញ្ញាណាមួយនៃការរៀបចំសម្រាប់ការសាកល្បងនុយក្លេអ៊ែរ ឬការបាញ់បង្ហោះផ្កាយរណបមួយឡើយ ។ ដូច្នេះការសាកល្បងនុយក្លេអ៊ែរ ឬការបាញ់បង្ហោះកាំជ្រួចជាយថាហេតុរបស់កូរ៉េខាងជើងក្នុងរង្វង់ខួបលើកទី៧០ នៃការបង្កើតបក្សពលករកូរ៉េនាថ្ងៃទី១០ តុលា ប្រហែលជាគ្មានទេ ។
ទោះបីយ៉ាងណា ការព្រួយបារម្ភនានានៅតែមានដែលកូរ៉េខាងជើងអាចធ្វើការសាកល្បងនុយក្លេអ៊ែរ ឬបាញ់កាំជ្រួចរង្វង់ថ្ងៃទី១០ តុលា ដែលបែបនេះនឹងជាការរំលោភបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បន្ទាប់ពីក្រុងព្យុងយ៉ាងលើកឡើងពីលទ្ធភាពបែបនោះមក ។
បណ្តារូបភាពផ្កាយរណបដែលថតនាថ្ងៃទី២៧ កញ្ញា បង្ហាញថា ពុំមានការរៀបចំនៅឯមូលដ្ឋានបាញ់បង្ហោះកាំជ្រួច SOHAE ឬនៅឯទីតាំងសាកល្បងនុយក្លេអ៊ែរ PUNGGYE-RI សម្រាប់ប្រតិបត្តិការមួយនាសប្តាហ៍នេះឡើយ ៕
ចែករំលែកព័តមាននេះ