ខេត្តកណ្តាល ៖ គ្រាប់មិនទាន់ផ្ទុះធុនធំមួយគ្រាប់បន្សល់ទុកពីសម័យសង្គ្រាមកប់នៅក្នុងដីទម្ងន់៧៥០គីឡូក្រាមត្រូវបានអង្គការស៊ីម៉ាក់ និងនគរបាលទៅគាស់យកពីក្នុងដីកាលពីរសៀលថ្ងៃទី៥ តុលា នៅចំណុចជំរុំត្នោតជិតអ្នកតាក្របៅជុំខាងក្រោយភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម។
គ្រាប់នេះត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិព្រែកចារប្រទះឃើញ ហើយបានរាយការណ៍ដល់នគរបាលមូលដ្ឋាន និងបានទំនាក់ទំនងទៅអង្គការស៊ីម៉ាក់ដើម្បីគាស់យក។
មន្ត្រីនគរបាលស្រុកល្វាឯមបានឱ្យដឹងថា គ្រាប់នោះជាប្រភេទគ្រាប់ M17 មានប្រវែង១,៣ម៉ែត្រទម្ងន់៧៥០គីឡូក្រាម ជាគ្រាប់ទម្លាក់ពីលើយន្តហោះមិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្គ្រាមលន់ នល់។
គ្រាប់នេះត្រូវបានមន្ត្រីអង្គការស៊ីម៉ាក់ដឹកយកទៅដើម្បីកម្ទេចចោល៕




ចែករំលែកព័តមាននេះ