នីម៉ា កំពូលកីឡាករជនជាតិប្រេស៊ីលនៅក្នុងក្លិប Barcelona បានទិញរថយន្តស៊េរីថ្មីទំនើបមួយគ្រឿង គឺរថយន្ត Ferrari 458 Spider ពណ៌ក្រហម មានតម្លៃ២សែនផោន និងអាចបើកបរក្នុងល្បឿន៣០០គីឡូម៉ែត្រក្នុង១ម៉ោង ។
អតីតកីឡាករក្លិប Santos រូបនេះបានបង្ហាញរថយន្តសំណព្វចិត្តរបស់ខ្លួន ដោយថ្លែងថា ៖ «សូមអរគុណដល់ព្រះជាម្ចាស់ដែលផ្តល់ដល់ខ្ញុំនូវរាងកាយដ៏មាំមួន និងការងារល្អហើយទទួលបានជោគជ័យថែមទៀត» ៕
ចែករំលែកព័តមាននេះ