ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមាគមនារី​​កម្ពុជាខេត្ត​យក​អំណោយ​ជូន​ចាស់ជរា​គ្មាន​ទីពឹង​២០​នាក់​នៅ​ស្រុក​បាកាន

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​ដើម្បី​ចូលរួម​អបអ​សាទរ​ក្នុង​ពិធីបុណ្យ​​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​ដ៏​ធំ​នេះ​ ប្រតិភូ​នារី​មួយ​ក្រុម​ដឹកនាំ​ដោយ ​លោក​ជំទាវ ឯម ប៉ុណ្ណា តំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍សាត់ និង​ជា​សមាជិកា​ប្រតិបត្តិ​,

ខេត្តពោធិ៍សាត់​ ៖ ​ដើម្បី​ចូលរួម​អបអ​សាទរ​ក្នុង​ពិធីបុណ្យ​​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​ដ៏​ធំ​នេះ​ ប្រតិភូ​នារី​មួយ​ក្រុម​ដឹកនាំ​ដោយ ​លោក​ជំទាវ ឯម ប៉ុណ្ណា តំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍សាត់ និង​ជា​សមាជិកា​ប្រតិបត្តិ​, លោក​ជំទាវ ហ៊ុន ចាន់​ធី ម៉ៅ ធនិន ប្រធានកិត្តិយស​, លោក​ជំទាវ ឡុ​ង ម៉ា​រី ខូ​យ សុខា អនុប្រធាន​កិត្តិយស ព្រម​ទាំង​​សមាជិកា​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​សាខា​ខេត្ត​ ​ជា​ច្រើន​រូប​ទៀត ​បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ និង​នាំ​យក​អំណោយ​ជូន​ដល់​ស្ត្រី​ចាស់​ជរាក្រីក្រគ្មានទីពឹងចំនួន​២០​នាក់ ​នៅ​សាលាស្រុក​បាកាន ​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ​តុលា ​២០១៥ កន្លង​មកនេះ​ ។

​លោកស្រី សំ សុ​ភុ​ន ប្រធាន​អនុ​សាខា​សមាគមនារី​កម្ពុជាដើម្បី​សន្តិភាព និងអភិវឌ្ឍន៍ស្រុក​បាកាន បាន​ជម្រាប​ជូន​ថា ​ជន​ចាស់ជរា​ជា​ស្ត្រី ចាប់ពី​អាយុ៦០​ឆ្នាំ​ឡើង​ទៅ នៅ​ក្នុងស្រុក​បាកាន មាន​ជាង​១២.០០០​នាក់ មួយ​ចំនួន​រស់នៅ​ក្រោម​បន្ទុក​កូនចៅ និងមួយ​ចំនួន​ទៀតគ្មាន​ទីពឹង ហើយ​ត្រូវ​បាន​ក្រុមការងារជ្រើសរើស​តាម​បណ្តា​ឃុំ​ទូទាំង​​ស្រុក មក​ទទួលយក​អំណោយ​នា​ពេល​នេះ មាន​ចំនួន​២០​នាក់ ជា​ស្ត្រីទីទ័ល​ក្រ និងគ្មាន​ទីពឹង ។

អំណោយ​របស់​សាខាសមាគម ដែល​បាន​ចែក​ជូន​លោកយាយ​ទាំង២០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​អង្ករ២៥​គីឡូក្រាម​, មី​១​កេស​តូច​, ត្រីខ១០​កំប៉ុង​, ទឹកត្រី៣​ដប​, សាប៊ូ​ម្សៅ២​កញ្ចប់​, ទឹកដោះគោ២​កំប៉ុង​, ស្ករស១​គីឡូក្រាម និង​ប្រាក់​៥​ម៉ឺន​រៀល ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​​នេះ​ដែរ​ ប្រតិភូ​បាន​អញ្ជើញ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​បាកាន ដែល​មា​នទី​តាំងនៅ​ក្នុង​ឃុំ​បឹង​ខ្នា ដើម្បី​ចុះ​សួរសុខទុក្ខ និងនាំ​យក​អំណោយ ចែក​ជូន​ដល់​អ្នកជំងឺ ដែល​កំពុង​សម្រាក​ព្យាបាលចំនួន៥៥​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន ក្រមា​១, មី៦​កញ្ចប់​, ទឹកដោះគោ២​កំប៉ុង​, ស្ករស១​គីឡូក្រាម និង​ប្រាក់​២​ម៉ឺន​រៀល ​។ ដោយឡែក​ស្ត្រី​ដែលសម្រាលកូន និងត្រៀម​សម្រាល៨​នាក់ ក្នុង​ម្នាក់​ៗ លោក​ជំទាវ ហ៊ុន ចាន់​ធី ម៉ៅ ធនិន ​​ជួយ​ឧបត្ថម្ភ​បន្ថែម​នូវ​ប្រាក់​​ផ្ទាល់ខ្លួន១០០​ដុល្លារ ​សារុង​៤ និងគ្រូពេទ្យ ៥១​នាក់ ជូន​សារុង​ម្នាក់១​ផង​ដែរ ៕                                                ​