តុល្យការនៃគ្រោះទឹកជំនន់ធ្ងន់ធ្ងរ កើតមាននៅផ្នែកមួយនៃតំបន់ COTE D’AZUR បារាំង កាលពីថ្ងៃទី៣ តុលា កន្លងមកនេះ បើតាមតុល្យការថ្មីនាយប់ថ្ងៃទី៥ តុលា ចំនួនអ្នកស្លាប់ឡើងដល់២០នាក់ ជាមួយការរកឃើញសាកសពនារីម្នាក់ អាយុ៨២ឆ្នាំ ចំណែកជនជាតិអាល្លឺម៉ង់២នាក់បាត់ខ្លួន ។
តុល្យការពីចំនួនអ្នកស្លាប់និងបាត់ខ្លួនជាផ្លូវការនៅតែបណ្តោះអាសន្នខណៈពេលប្រតិបត្តិការជួយសង្គ្រោះនៅពុំទាន់បញ្ចប់ ។ ទោះបីបែបណានេះជាគ្រោះទឹកជំនន់ បណ្តាលឱ្យមនុស្សស្លាប់ច្រើនបំផុតដល់២០នាក់ក្នុងនោះមានជនជាតិអង់គ្លេសម្នាក់ អីុតាលីម្នាក់ និងព័រទុយហ្គាល់ម្នាក់ ។ នៅនឹងកន្លែងអាជ្ញាធរនិងប្រជាជន បន្តរួមដៃគូគ្នាបោសសម្អាត ការបែកបាក់នានាដោយសារខ្យល់ព្យុះ និងការហូរភក់ដែលបំផ្លាញតំបន់នេះ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ ។ កន្លែងដែលរងការប៉ះពាល់ខ្លាំងជាងគេ គឺនៅ MANDELIEU-LA-NAPOULE ដែលនៅទីនោះមានមនុស្សស្លាប់ដល់ទៅ៨នាក់។ មនុស្សទាំងនេះស្លាប់ពេលជាប់នៅកន្លែងចតរថយន្តក្រោមដីមួយពេលពួកគេចូលទៅយករថយន្តចេញ ៕
ចែករំលែកព័តមាននេះ