ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​សារ​មន្ទីរ​ទួល​ស្លែង

8 ឆ្នាំ មុន

លោក​ជំទាវ ម៉ែន សំអន ជា​អធិបតី​តំណាង​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ក្នុង​ឆ្នាំ​២០១៥​នេះ​ ក្រសួង​វប្ប​ធម៌​បាន​រៀប​ចំ​បុណ្យ​ភ្ជុំ​បិណ្ឌ​ក្នុង​សារមន្ទីរ​ទួល​ស្លែង​ ដោយ​ចាប់​ផ្តើមធ្វើ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ទី​៩ តុលា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​ជំទាវ ម៉ែន សំអន ជា​អធិបតី​តំណាង​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ក្នុង​ឆ្នាំ​២០១៥​នេះ​ ក្រសួង​វប្ប​ធម៌​បាន​រៀប​ចំ​បុណ្យ​ភ្ជុំ​បិណ្ឌ​ក្នុង​សារមន្ទីរ​ទួល​ស្លែង​ ដោយ​ចាប់​ផ្តើមធ្វើ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ទី​៩ តុលា ២០១៥ ត្រូវ​នឹង​ថ្ងៃ​១២​រោច​ ខែ​ភទ្រ​បទ​ ពុទ្ធ​សករាជ​២៥៥៩ ចាប់​ពី​ម៉ោង​២​រសៀល​​តទៅ​ រៀប​ចំ​ពិធី​ក្រុង​ពលី​ សូត្រ​មន្ត​ព្រះ​សង្ឃ​៧​អង្គ​ និង​សម្តែង​ធម្ម​ទេស​នា​ លុះ​ព្រឹក​ឡើង​ថ្ងៃ​សៅរ៍ ទី​១០ តុលា ២០១៥ ត្រូវ​នឹង​ថ្ងៃ​១៣​រោច​ ខែ​ភទ្រ​បទ​ ពុទ្ធ​សករាជ​២៥៥៩ ចាប់ពី​ម៉ោង​៧​ព្រឹក​តទៅ​ រៀប​ចំ​ពិធី​បង្សុ​កូល​ រាប់​បាត្រ​ព្រះ​សង្ឃ​៣៦​អង្គ​ ជាកិច្ច​បង្ហើយ​បុណ្យ​។

ក្រសួង​បញ្ជាក់​ថា បាន​ជា​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​មុន​កាល​កំណត់​ ដោយសារ​ទុក​ឱកាស​ជូន​ ឯក​ឧត្តម លោក​ជំទាវ លោក​ លោក​ស្រី ដែល​ជា​សប្បុរស​ជន​ និង​មន្ត្រី​រាជ​ការ​ទាំង​អស់​ មាន​ពេល​ទៅ​ចូល​រួ​ម​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​ផ្លូវ​ការ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត​រៀង​ៗខ្លួន​៕