ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី៦ តុលា ២០១៥ ត្រូវនឹងថ្ងៃ៩រោច ខែភទ្របទ ឆ្នាំមមែ សប្ដស័ក ពុទ្ធស័ករាជ២៥៥៩ លោកជំទាវ ជា ខេង ស៊ុយ សែម លោកជំទាវ គិត ហុងយី និងលោកឧកញ៉ា មឿង សុខ រួមជាមួយបងប្អូនក្រុមគ្រួសារសាច់ញាតិអ្នកឧកញ៉ាគិត ម៉េង បានរៀបចំចង្ហាន់ និងនាំយកគ្រឿងបរិក្ខារជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃនៅវត្តហង្សាបីតិ ហៅវត្តព្រែកស្ដី ស្ថិតនៅក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ ។
សម្ភារបរិក្ខាទាំងអស់ រួមមាន ទឹកក្រូច៥កេស, ទឹកបរិសុទ្ធ៥កេស, អង្ករ១០០គីឡូក្រាម, មី៥កេស, ទឹកដោះគោ៥កេស, ប្រេងឆា៣កេស, ប៊ីចេង១០គីឡូក្រាម, សាប៊ូម្សៅ៣កេស, សាដក៨ និងបច្ច័យចំនួន៤លានរៀល ជាអំណោយរបស់លោកជំទាវ ជា ខេង ស៊ុយ សែម ។ ចំណែកបច្ច័យ១០លាន៤សែនរៀល, ប្រគេនព្រះសង្ឃ៨ ក្នុង១អង្គ៥០.០០០រៀល, ជូនយាយតារៀបចំក្នុងវត្ត១៤នាក់ ក្នុងម្នាក់ៗ៣០.០០០រៀល ជាអំណោយរបស់លោកជំទាវ គិត ហុងយី និងលោកឧកញ៉ា មឿង សុខ រួមជាមួយបងប្អូនសាច់ញាតិរបស់អ្នកឧកញ៉ា គិត ម៉េង ដែលមកចូលរួមជាមួយគ្នានេះដែរ ។
ក្នុងឧិកាសនោះដែរ លោកជំទាវ ជា ខេង ស៊ុយ សែម និងលោកជំទាវ គិត ហុងយី ដែលជាបងស្រីបង្កើតអ្នកឧកញ៉ា គិត ម៉េង ក៍បានចែកសាប៊ូនិងប្រាក់ដល់យាយតា ដែលមកចូលរួមក្នុងបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តហង្សាបីតិ ហៅព្រែកស្ដីនេះផងដែរ ៕



ចែករំលែកព័តមាននេះ