ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈសង្ឃ​នាយក​​​អំពាវនាវ​ឱ្យ​ពុទ្ធបរិស័ទ​ចូលរួម​ពិធីបុណ្យ​សូត្រ​ស្វាធ្យាយ​ព្រះ​ត្រៃ​បិដក​អន្តរជាតិ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖​ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​ធ្វើការ​អំពាវនាវ​ដល់ខេ​មរជនគ្រប់​រូបទាំង​បុព្វ​ជិត​ និង​គ្រហស្ថ ចូលរួម​បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៧ ​តុលា

រាជធានី​ភ្នំពេញ ​៖​ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​ធ្វើការ​អំពាវនាវ​ដល់ខេ​មរជនគ្រប់​រូបទាំង​បុព្វ​ជិត​ និង​គ្រហស្ថ ចូលរួម​បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៧ ​តុលា​ ២០១៥ នៅ​សាលាឆាន់ វត្តបទុ​ម​វ​តី  សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ ដើម្បី​ប្រមូល​បច្ច័យឧបត្ថម្ភ​កម្មវិធី​បុណ្យ​សូត្រ​ស្វាធ្យាយ​គម្ពីរ​ព្រះ​ត្រៃ​បិដក អន្តរជាតិ​លើក​ទី​១១ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​ពុទ្ធ​គ​យា ឃុំ​ពុទ្ធ​គ​យា ស្រុក​គ​យា រដ្ឋ​ប៊ី​ហា ប្រទេស​ឥណ្ឌា​។

ការ​អំពាវ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស​ន្និ​សីទ​កា​សែត​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ​តុលា ​​២០១៥ នៅ​សាលា​គណៈ​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ក្នុង​វត្តបទុម​វ​ត្តី ស្តី​ពី​ពិធីបុណ្យ​សូត្រ​ស្វាធ្យាយ​គម្ពីរ​ព្រះ​ត្រៃ​បិដក អន្តរជាតិ​លើក​ទី​១១​ និង​ជា​លើក​ទី​២​ដែល​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធាន​គណៈ​ក​ម្មការ​នៃ​ការ​រៀបចំ​នូវ​កម្មវិធី​បុណ្យ​នេះ​។

​ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា រាជាគណៈ​ថ្នាក់​កិត្តិយស​ប្រធាន​សមាគម​សមណ​និស្សិត​កម្ពុជា ឥណ្ឌា​ និង​ជា​ចៅអធិការ​វត្ត​ខ្មែរ​ទាំង​៨​នៅ​ដែនដី​ពុទ្ធភូមិ ប្រទេស​ឥណ្ឌា​ និង​ប្រទេស​នេ​ប៉ា​ល់ និង​ជា​តំណាង​គណៈសង្ឃ​នាយកនៃ​ព្រះរាជាណាចក្រ​កម្ពុជា បានមាន​ថេរ​ដី​កា​ក្នុង​ស​ន្និ​សីទ​កាសែតឱ្យ​ដឹង​ថា ពិធីបុណ្យ​សូត្រ​ស្វាធ្យាយ​គម្ពីរ​ព្រះ​ត្រៃ​បិដក អន្តរជាតិ បុព្វបុរស​បាន​រៀបចំ​ឡើង​លើក​ទី​១ ខណៈ​ពេល​ដែល​ព្រះ​សម្មាសម្ពុទ្ធ​​ចូល​ព្រះ​រាជនិ​ព្វាន​បាន​៣​ខែ ,​ លើក​ទី​២​បាន​១០០​ឆ្នាំ , ​លើក​ទី​៣ បាន​២១៨​ឆ្នាំ​, លើក​ទី​៤ បាន​២២១ឆ្នាំ និង​លើក​ទី​៥​ពេល​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ចូល​ព្រះ​រាជនិ​ព្វានបាន​៤៥០​ឆ្នាំ​ ហើយ​រហូត​មក​ដល់​សម័យនេះ​ទើប​ចាប់ផ្តើម​ឆ្នាំ​២០០៥​រហូត​ដល់​ឆ្នាំ​២០១៣​ព្រះសង្ឃ​កម្ពុជាគ្រាន់តែ​ជា​សមាជិក​តែ​ប៉ុណ្ណោះ​ ហើយ​នៅ​ឆ្នាំ​២០១៤ និង​២០១៥ គណៈសង្ឃ​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កម្មវិធី​បុណ្យ​នេះ​ដែល​ក្នុង​១​ឆ្នាំ​ចំណាយ​អស់​២៥​ម៉ឺន​ដុល្លារ​។

ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា​ មាន​ថេរ​ដីកាឱ្យ​ដឹង​ទៀត​ថា ពិធី​បុណ្យ​នេះ​មាន​សារ​​សំខាន់​ណាស់​សម្រាប់​ប្រទេស​ជាតិ​កម្ពុជា​យើង​ក្នុង​ការ​បង្ហាញ​មុខមាត់​លើ​ឆាក​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​អន្តរជាតិ​ និងឱ្យគេ​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​។​ ម្យ៉ាងទៀត​វា​ជាតិ​ត្តិ​យសណាស់​សម្រាប់​គណៈសង្ឃ​កម្ពុជា​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ និង​ប្រធាន​ដឹកនាំ​កម្មវិធី​បុណ្យ​ក្នុង​ចំណោម​គណៈសង្ឃ​ពុទ្ធសាសនា​ទាំង​១៣​ប្រទេស ។

កម្មវិធី​បុណ្យ​នេះ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​១៣ ​ធ្នូ​ ២០១៥​ នៅ​ដែនដី​ពុទ្ធភូមិ​ប្រទេស​ឥណ្ឌា​ ដោយ​មាន​ព្រះសង្ឃ​ និង​ពុទ្ធ​បិ​រ​ស័​ទ​អ្នក​កាន់​ពុទ្ធសាសនា​ថេរវាទ​ចំនួន​១៣​ប្រទេស ដោយ​មាន​សមាជិក​ចូលរួម​ប្រមាណ​ជាង​២០​ម៉ឺន​អង្គ​ និង​នាក់​។

ដើម្បី​ប្រមូល​បច្ច័យក្នុង​ការ​ចំណាយ​ចាត់ចែងក្នុង​កម្មវិធី​បុណ្យ​សូត្រ​ស្វាធ្យាយ​គម្ពីរ​ព្រះ​ត្រៃ​បិដក អន្តរជាតិ​លើក​ទី​១១​នេះ​គណៈសង្ឃ​ព្រះពុទ្ធ​សាសនាកម្ពុជាក៏បាន​ធ្វើ​ពិធីបុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី​មួយ​នៅ​រសៀល​ថ្ងៃ​ទី​១៧​ តុលា​ ​​នៅ​វត្តបទុ​ម​វ​ត្តី។

ក្នុង​នាមគណៈសង្ឃ ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា ​រាជាគណៈ​ថ្នាក់​កិត្តិយស ក៏បាន​អំពាវនាវដល់ពុទ្ធបរិស័ទ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេ​មរជន ទាំង​ក្នុង​ និង​ក្រៅប្រទេស​មេ​ត្តា​ចូលរួម​ចាប់មគ្គផល​យក​ផល្លា​និ​សង្ឃ​ និង​អនុមោទនា​ក្នុង​ការ​ឧបត្ថម្ភ ពី​ធី​បុណ្យ​សូត្រ​ស្វាធ្យាយ​គម្ពីរ​ព្រះ​ត្រៃ​បិដក អន្តរជាតិ​នេះ​ក្នុង​នាម​ជា​ម្ចាស់​បុណ្យ​ទាំងអស់​គ្នា ៕​