រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ឋសហជីពចលនាកម្មករបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ឆ្លងតាមកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងសហជីពកម្មករនៅព្រឹកថ្ងៃទី០៦តុលានេះ ខាងសហជីពបានទម្លាក់ថ្លៃឈ្នួលអប្បបរមាកម្មករសម្រាប់ឆ្នាំ២០១៦ពី១៦៨ដុល្លារមកត្រឹម១៦០ដុល្លារ រីឯខាងតំណាងនិយោជក (ថៅកែរោងចក្រ)នោះវិញ បានកំណត់ត្រឹម១៣៣,១២ដុល្លារ ។
សេចក្តីរាយការណ៍បានបន្តថា នៅម៉ោង១រសៀលថ្ងៃទី០៧តុលាស្អែកនេះ តួលេខបា្រក់ឈ្នួលអប្បរបមាខាងលើនេះ នឹងត្រូវធ្វើការបោះឆ្នោតនៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យក្រុមប្រឹក្សាការងារសម្រេចជាចុងក្រោយ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ