រាជធានីភ្នំពេញ ៖ យុវជនម្នាក់ស្រវឹងស្រាជិះម៉ូតូប្រដេញគ្នាតាមបណ្តាោយផ្លូវយ៉ាងលឿនជ្រុលទៅបុករថយន្តមួយគ្រឿង ដែលជិះបញ្ច្រាសទិសគ្នាបណ្តាលឱ្យដួលរងរបួសបែកមុខបែកមាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៥ តុលា ២០១៥ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FA-0599 ចំណែករថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-0138 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណអាយុប្រហែល ៥០ឆ្នាំ ។
ក្រោយពេលកើតហេតុ ខាងម៉ូតូទារសំណងចំនួន២០០ដុល្លារ តែខាងរថយន្តព្រមសងតែ១៥០ដុល្លារដើម្បីបញ្ចប់រឿង ។ មានមតិមួយចំនួនដែលឈរមើលហេតុការណ៍នោះបាននិយាយថា រឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ខាងម៉ូតូជាអ្នកខុសទាំងស្រុងតែបែរជាបានសំណងថ្លៃខូចខាតទៅវិញ ៕
ចែករំលែកព័តមាននេះ