រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញទំនាក់ទំនងសង្គម (Facebook) បង្ហោះនៅប៉ុន្មាននាតីមុននេះមានអត្ថន័យទំាងស្រុងដូចតទៅ “នៅព្រឹក ថ្ងៃអង្គារ៍ ទី ៦ ខែ តុលានេះ ខ្ញុំព្រះករុណាខ្ញុំ និង ភរិយាព្រមទាំងក្រុមគ្រួសារ និងមន្រ្តីរាជរដ្ឋាភិបាលមួយចំនួន បាននាំយកទេយ្យទានរួមទាំង ចង្ហាន់មករាប់បាត្រប្រគេនព្រះសង្ឃនៅក្នុងពិធីកាន់បិណ្ឌវេនទី ៩ នៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែកក្នុង ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ”។
“ខ្ញុំព្រះករុណាខ្ញុំមានមោទនភាពខ្លាំងណាស់ ដែលបានឃើញព្រះអធិការព្រះសង្ឃ ព្រមទាំងឧបាសកឧបាសិកាយកចិត្តទុកដាក់រួមគ្នាខិតខំកសាងថែរក្សាវត្តអារាមបានស្អាតល្អ ក្នុងការទ្រទ្រង់ និង បណ្តុះបណ្តាលធម៍វិន័យផ្នែកព្រះពុទ្ឋសាសនាដល់កូនចៅខ្មែរ ។ ទន្ទឹមនឹងនោះ គឺវត្តអារាមក៏មានតួនាទីដ៏សំខាន់ផងដែរក្នុងការចូលរួមថែរក្សាសន្តិភាព និងចូលរួមអភិវឌ្ឍន៍សហគមនៅជុំវិញអោយកាន់តែរីកចម្រើនទៅមុខ”។
“ខ្ញុំព្រះករុណាខ្ញុំ សូមឧទ្ទិសកុសលផលបុណ្យថ្ងៃនេះ ប្រគេនព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនដល់បងប្អូនជនរួមជាតិទូទាំងប្រទេសនូវពុទ្ឋពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ “៕





ចែករំលែកព័តមាននេះ