ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ងាចថ្ងៃទី០៩តុលា​ សម្តេច​ក្រឡាហោម​ និង ​លោក សម រង្ស៊ី ​បន្តពិភាក្សាគ្នា​អំពីបញ្ហាសេសសល់

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោងតាមសេចក្តីប្រកាស​ព័ត៌មានរបស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភាចុះថ្ងៃទី០៦តុលា​នេះបានឲ្យដឹងថា ​ថ្នាក់ដឹកនំា​តំណាងរាស្រ្ត​ដែលមានអាសនៈ​នៅ​ក្នុងរដ្ឋភា​ នឹងជួបប្រជុំពិភាក្សា​គ្នាអំពីបញ្ហាដែលសេសសល់​ ពាក់ព័ន្ឋនឹងការ​ធ្វើវិសោធនកម្មច្បាប់​ស្តីពីការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ​និង ​វិសោធនកម្មផ្ទៃក្នុង​នៃរដ្ឋសភា ​នៅថ្ងៃសុក្រទី០៩​ តុលា ២០១៥ ​វេលាម៉ោង​៥ល្ងាច នៅវិមានរដ្ឋសភា។

បើតាមសេចក្តីប្រកាស​ដដែល​ កិច្ចប្រជុំខាងលើ​ថ្នាក់ដឹកនំា​តំណាងរាស្រ្តនៃ​គណបក្សប្រជាជនកម្ពុជា ​ដឹកនំាដោយ​សម្តេចក្រឡាហោម​ ស ខេង ប្រធាន​ ចំណែកថ្នាក់ដឹកនំា​តំណាងរាស្រ្តនៃ​គណបក្សសង្គ្រោះជាតិ​​ ដឹកនំាដោយលោក ​សម រង្ស៊ី ​ប្រធាន និងមានការចូលរួម​ពីក្រុមការងារ​ចម្រុះនៃ​គណបក្សទំាងពីរផងដែរ ៕