រាជធានីភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាល លោក អ៊ិត សំហេង បានមានប្រសាសន៍បា្រប់ក្រុមអ្នកកាសែតនៅប៉ុន្មាននាទីមុននេះថា ឆ្លងតាមកិច្ចប្រជុំត្រីភាគីរវាងតំណាងនិយោជក ក្រសួងការងារនិងសហជីពកាលពីពេលថ្មីៗនេះ បា្រក់ខែកម្មករអប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០១៦ នឹងអាចដឹងនៅក្នុងសប្តាហ៍នេះគឺមុនពិធីបុណ្យភ្ជុំបិណ្ឌ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅក្រោយលទ្ឋផលនៃកិច្ចប្រជុំត្រីភាគីស្តីពីបា្រក់ឈ្នួលអប្បបរមាកម្មករសម្រាប់ឆ្នាំ២០១៦ថា នៅក្នុងកិច្ចប្រជុំនោះខាងសហជីពរបស់លោក អាត់ ធន់ បានយល់ព្រមទម្លាក់បា្រក់ឈ្នួលកម្មករមកត្រឹម១៦៤ដុល្លារ ដែលពីមុនខាងតំណាងសហជីពបានទាមទារ១៦៨ដុល្លារ រីឯតំណាងនិយោជកយល់ព្រមដំឡើងពី៤,៥ទៅ៥ដុល្លារប៉ុណ្ណោះ លើបា្រក់ឈ្នួលកាលពីឆ្នាំ២០១៥ចំនួន១២៨ដុល្លារនោះ ៕




ចែករំលែកព័តមាននេះ