រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់តូចចិត្តខ្លួនឯងពិការជើងម្ខាងហើយដើរសុំទានគេទៀត បានមកដេកកណ្តាលថ្នល់ឱ្យរថយន្តកិនសម្លាប់ខ្លួន តែត្រូវបានប្រជាការពារភូមិជួយទាន់ពេល។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង០២នាទីយប់ ថ្ងៃទី០៥ តុលា ២០១៥ ស្ថិតលើផ្លូវវេងស្រេងក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
តាមសម្តីបុរសពិការបាននិយាយឱ្យដឹងថា គាត់ដើរសុំទានគេដើម្បីចិញ្ចឹមក្រពះយប់កន្លែងណា ដេកកន្លែងនឹង ។ បុរសពិការនោះឈ្មោះ ស៊ីថា ករុណា អាយុ៤៩ឆ្នាំ១១ខែ មានស្រុកកំណើតនៅស្រុកសូទ្យនិគមន៍ខេត្តសៀមរាប ។
គាត់បានបន្តទៀតថា គាត់ពិការជើងម្ខាងដោយសារជាន់គ្រាប់មីន ព្រោះតែការពារប្រទេសជាតិកាលពីអំឡុងឆ្នាំ១៩៨២ ហើយគាត់សូមអំពាវនាវដល់សប្បុរសជនជួយដល់រូបគាត់ផង៕



ចែករំលែកព័តមាននេះ