ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ ហេង សំរិន​ ដឹកនំា​កិច្ចប្រជុំគណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភា​ព្រឹកនេះ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ​បាននិងកំពុងបើក​កិច្ចប្រជុំដើម្បីឆ្លងរបៀប​វារៈសំខាន់ៗមួយចំនួន ​ប៉ុន្តែប្រភពមិនបាន​បញ្ជាក់ថាតើ​របៀបវារៈ​ទំាងនោះ​ពាក់ព័ន្ឋ​នឹងបញ្ហាអ្វីខ្លះ​នោះទេ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​ កិច្ចប្រជុំនៅវិមានរដ្ឋសភា ​នាព្រឹកថ្ងៃទី០៦ តុលា​ ២០១៥នេះ ​ប្រព្រឹត្តទៅក្រោម​អធិបតីសម្តេចអគ្គមហា​ពញាចក្រី ​ហេង សំរិន​ ប្រធានរដ្ឋសភាជាតិ ​និង មានការចូលរួមពីលោក ​កឹម សុខា ​អនុប្រធានទី១រដ្ឋសភា ​និង សមាជិក​សមាជិការដ្ឋសភា​ជាច្រើនរូបទៀត ៕