ខេត្តបាត់ដំបង ៖ បុរសម្នាក់ទំនងជាជនអនាថា មានអាយុប្រហែល៣០ឆ្នាំ បានដេកញ័រចម្រប់នៅក្បែរប្រឡាយទឹកមួយកន្លែង ដោយមានស្នាមរបួសបែកចង្ការ និងក្បាល ហើយត្រូវអ្នកដំណើរប្រទះឃើញ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧ និង៣០នាទីព្រឹកថ្ងៃទី០៦ តុលា ២០១៥ នេះ ស្ថិតនៅក្បែររបងវិទ្យាល័យ «នេតយ៉ង់» ក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ខេត្តបាត់ដំបង ។
ទោះបីជាយ៉ាងណា ជំហានដំបូងគេមិនស្គាល់អត្តសញ្ញាណជនរងគ្រោះនោះទេ តែបើតាមការសន្និដ្ឋានរបស់អ្នកដំណើរថា បុរសនោះទំនងធ្លាក់ចូលទឹកប្រឡាយហើយវារមកលើគោកវិញ តែស្នាមរបួសនោះ ក៏មិនដឹងមកពីមូលហេតុអ្វីដែរ ?
ហើយអ្វីដែលគួរឱ្យហួសចិត្តនោះ គឺគេឃើញមានសមត្ថកិច្ចក្រុង២នាក់មកអើតមើលដែរ តែមិនបានត្រួតពិនិត្យ និងជួយសង្គ្រោះជនរងគ្រោះនោះទេ ធ្វើឱ្យអ្នកឈរមើលគ្រវីក្បាលគ្រប់ៗគ្នា ។


ចែករំលែកព័តមាននេះ