រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាវេលាព្រឹកថ្ងៃទី០៦ តុលា ២០១៥បានអញ្ជើញទៅដាក់បិណ្ឌទី៩ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ ។
ប្រភពបានបន្តថា នៅថ្ងៃដដែលសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអនុញ្ញាតឲ្យលោក Somsavat Lengsavad ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោក Xu Bazhe អ្នកគ្រប់គ្រងរដ្ឋបាលផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា ឧស្សាហកម្មនៃក្រសួងការពារជាតិចិន ចូលជួបសម្តែងការគួរសមនិងធ្វើសវនាការ ដាច់ដោយឡែកពីគ្នានៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ចាប់ពីម៉ោង៣ និង៤៥នាទីរសៀលថ្ងៃដដែលនេះ ។
ចែករំលែកព័តមាននេះ