ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលំ​គំនរ​ដុំ​បេតុង​ដែល​គេ​តម្រៀប​គរ​លើ​គ្នា​យ៉ាង​ខ្ពស់​ប្រៀប​ដូច​ជា​ការ​បាក់​ភ្នំ​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​ខាង​មុខ​ផ្សារ​ទំនើប​បឹង​ត្របែក​ផ្លា​ហ្សា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គំនរ​ដុំ​បេតុង​ដែល​គេ​បាន​ដាក់​តម្រៀប​គរ​លើ​គ្នា​ដែល​មាន​ទម្ងន់​រាប់រយ​តោន និង​មានកំ​ពស់​យ៉ាង​ខ្ពស់​ដូច​កូន​ភ្នំ​ទុក​សំរាប់​ប្រើប្រាស់​នៅ​ក្នុង​ការ​សង្កត់​គ្រឹះ​នៅ​ក្នុង​ដ្ឋា​ន​សំណង់​មួយ​កន្លែង​ដែល​ជា​អតីត​ដី​ផ្សារ​លក់​ត្រី​បឹង​ត្របែក

រាជធានី​ភ្នំពេញ ៖ គំនរ​ដុំ​បេតុង​ដែល​គេ​បាន​ដាក់​តម្រៀប​គរ​លើ​គ្នា​ដែល​មាន​ទម្ងន់​រាប់រយ​តោន និង​មានកំ​ពស់​យ៉ាង​ខ្ពស់​ដូច​កូន​ភ្នំ​ទុក​សំរាប់​ប្រើប្រាស់​នៅ​ក្នុង​ការ​សង្កត់​គ្រឹះ​នៅ​ក្នុង​ដ្ឋា​ន​សំណង់​មួយ​កន្លែង​ដែល​ជា​អតីត​ដី​ផ្សារ​លក់​ត្រី​បឹង​ត្របែក​នោះ បាន​ដួល​រលំ​ធ្វើ​ឱ្យ​ញ័រ​រញ្ជួយ​​ដី​ប្រៀប​ដូច​ជា​ការ​បាក់​កូនភ្នំ​មួយ​យ៉ាង​ដូច្នេះ​ដែរ តែ​សំណាងល្អ​មិន​បាន​ធ្លាក់ ឬ​រមៀល​មក​លើ​ផ្លូវ និង​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​៥ តុលា ២០១៥ នៅ​ខាងក្នុង​ការដ្ឋាន​សំណង់​អតីត​ផ្សារ​ត្រី​បឹង​ត្របែក ដែល​មា​នទី​តាំងនៅ​ខាង​មុខ​ផ្សារ​ទំនើប​បឹង​ត្របែក​ផ្លា​ហ្សា ផ្លូវ​លេខ​៤៣៦ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឮ​សំឡេង​គ្រាំ​ង​ៗ​យ៉ាង​ខ្លាំង ព្រមទាំង​ការ​ញ័រ​រញ្ជួយ​ដី​ចេញពី​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ ក៏​ស្រាប់តែ​នាំ​គ្នា​ក្រឡេក​មើលទៅ​បានឃើញ​គំនរ​ដុំ​បេតុង​ដែល​គេ​បាន​គរ​ទុក​យ៉ាង​ខ្ពស់​ក្នុង​ការដ្ឋាន​ក្បែរផ្លូវ​នោះ បាន​ចាប់ផ្តើម​ទ្រេត និង​ធ្លាក់​ដុំ​បេតុង​មក​ដី ។ ភ្លាម​ៗ​នោះ​គេ​ក៏​បានឃើញ​បុរស​ជា​ជាងសំណង់​ជនជាតិ​ចិន​ម្នាក់​រត់​ចេញ​មក​ខាងក្រៅ​ការដ្ឋាន​លើ​ផ្លូវ ប្រាប់​ឱ្យ​អ្នកដំណើរ​តាម​ផ្លូវ និង​អ្នក​ដែល​លក់ដូរ​នៅ​ខាង​មុខ​ផ្សា​របឹង​ត្របែក​ផ្លា​ហ្សា​នោះ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។ សំឡេង និង​កំទេច​បេតុង​ហុយ​ទ្រលោម​ងងឹត​ពេញ​មេឃ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​នោះ គេ​ក៏​ឃើញ​មាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ផង​ដែរ ដោយ​បានឃើញ​ថា ការ​ដួល​រលំ​គំនរ​ដុំ​បេតុង​ដែល​មាន​ទម្ងន់​រាប់រយ​តោន​នៅ​លើ​ទម្រ​ដែក​នេះ​គឺ​មក​ពី​ការ​ដាក់​នេះ​វា​ធ្ងន់​ពេក ដោយ​ក្នុង​ដុំ​បេតុង​មួយ​គឺ​មាន​ទម្ងន់​រហូត​ទៅ​ដល់​ជាង​២​តោន​ឯណោះ ទើប​បណ្តាល​ឱ្យ​ស្រុត​ដី ផ្អៀង និង​រលំ​បែប​នេះ ៕