ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​អាសូរ ! ៣ថ្ងៃមុនប្អូនស្រី អាយុ៣ឆ្នាំ ថ្ងៃនេះបងប្រុស អាយុ៦ឆ្នាំ ត្រូវឡើងឡានពេទ្យ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​បានអោយ​ដឹង​ថា «គួរ​អោយ​រន្ធត់​ចិត្ត​ណាស់ ៣​ថ្ងៃមុន​ក្មួយ​ប្រុស ជូន​ប្អូនស្រី​ឈ្មោះ​កុសល់ សុ​មុន្នី អាយុ​៣​ឆ្នាំ…

ខេត្តតាកែវ ៖ លោក​កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​បានអោយ​ដឹង​ថា «គួរ​អោយ​រន្ធត់​ចិត្ត​ណាស់ ៣​ថ្ងៃមុន​ក្មួយ​ប្រុស ជូន​ប្អូនស្រី​ឈ្មោះ​កុសល់ សុ​មុន្នី អាយុ​៣​ឆ្នាំ ត្រូវ​បាន​គ្រូពេទ្យ​នាំ​ឡើង​ឡាន​ទៅ​ព្យា​ល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដោយ​ទៅ​ព្យាបាល​ជាមួយ​ម្តាយ ។
ជាក់ស្តែង ថ្ងៃ​ទី​២០​នេះ ក្មួយ​ប្រុស មាន​វិជ្ជមាន​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​ជាមួយ​ម្តាយ និង​ប្អូនស្រី​បន្ត​ទៀត »។

លោក​អភិបាលស្រុក​សំរោង ក៏​សូម​ជូនពរ ក្មួយ​សំណាងល្អ ឆាប់​ជា​សះស្បើយ​ពី​ជ​ម្ងី​កូ​វី​ដ ១៩ ។
នៅ​វេលា​ម៉ោង ៥.៣០ នាទី​ល្ងាច​នេះ មន្ត្រី​សុខាភិបាល​ខេត្តតាកែវ បាន​មក​យក ក្មួយ​ប្រុស កុសល អៀង​មុន្នី អាយុ​៦​ឆ្នាំ រស់នៅ ភូមិ អញ្ចាញ ឃុំ ជើង​គួ​ន ស្រុក​សំរោង ដែល​ឆ្លង​កូ​វី​ដ​ពី​ម្តាយ យក​ទៅ​ដាក់​ព្យាបាល​ជាមួយ​ម្តាយ និង​ប្អូនស្រី នៅ​មន្ទី​សុខាភិបាល​ខេត្តតាកែវ ក្រោយ​យក​សំណាក​រក​ឃើញ​វិជ្ជមាន កាលពី​រសៀល​ម៉ោង ៣.០០​នា​ថ្ងៃ​ទី​១៩ ខែមេសា​នេះ ។ ក្មេងទាំងពីរនេះជាបងប្អូនបង្កើតនឹងគ្នា ដែលម្តាយបានកើតកូវីដ១៩ បានសម្រាកព្យាបាលនៅពេទ្យ ។

សូម​បងប្អូន បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័ រួម​គ្នា​ទប់ស្កាត់​ការ រីក​រាលដាល​នៃ​ជ​ម្ងី​កូ​វី​ដ​១៩ ដោយ​អនុវត្ត​តាម​វិធាន​សុខាភិបាល និង​រាជរដ្ឋាភិបាល ៣ ការពារ ៣​កុំ និង​២​ចូលរួម ដើម្បី​ខ្លួន​យើង ក្រុម​គ្រួសារ​យើង និង​សហគមន៍​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ