រាជធានីភ្នំពេញ ៖ ស្ថិតក្នុងពេលវេលាដ៏លំបាកដែលមេរោគកូវីដ ១៩ កំពុងតែវាយលុកខ្លាំងនៅក្នុងតំបន់មួយចំនួនធំនៃរាជធានីភ្នំពេញ និងស្របពេលដែលរាជរដ្ឋាភិបាលបានបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃមេរោគកូវីដ ១៩ ផងនោះ បានធ្វើឱ្យផ្សារ និងអាជីវកម្មមួយចំនួនត្រូវបានបិទ ដែលជាមូលហេតុនាំឱ្យបងប្អូនរស់នៅក្នុងរាជធានីភ្នំពេញ ពិបាកក្នុងការរកទិញបន្លែ ត្រី សាច់ សម្រាប់ជាអាហារប្រចាំថ្ងៃ ។

ដើម្បីសម្រួលក្នុងការស្វែងរកទិញម្ហូបអាហារ បន្លែ ត្រី សាច់ ទាំងនេះបាន ថ្ងៃនេះក្រុមការងារយើង សូមប្រកាសស្វែងរកលេខទូរស័ព្ទ ឬផេក Facebook និង App របស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មណាដែលអាចផ្តល់ឱ្យបងប្អូនរស់នៅក្នុងរាជធានីភ្នំពេញ អាចកុម្ម៉ង់ទិញបាន និងអាចដឹកជញ្ជូនទៅដល់ផ្ទះរបស់ពួកគាត់ ។

ដូច្នេះសូមបងប្អូនអាជីវករ ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនដែលមានលក់បន្លែ ត្រី សាច់ ទាំងអស់សូមជួយដាក់លេខទូរស័ព្ទ ឬផេក Facebook និង App ដែលអាចកុម្ម៉ង់ទិញបាននៅទីនេះ ដើម្បីឱ្យបងប្អូនទាំងអស់គ្នាងាយស្រួលសម្រាប់កុម្ម៉ង់ទិញបាន ។ ហើយសម្រាប់ម្ចាស់អាជីវកម្មណាដែលចង់ផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួនដើម្បីផ្គត់ផ្គង់ចំណីអាហារ បន្លែ ត្រី សាច់ អាចទាក់ទងបានតាមលេខទូរស័ព្ទ ៖ 098 555 627 / 089 831 754 / 096 741 79 79 ៕


ចែករំលែកព័តមាននេះ