រាជធានីភ្នំពេញ ៖ បើគ្មានការប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត្យ ប៊ុន រ៉ានី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ តុលា ២០១៥នឹងអញ្ជើញទៅដាក់បិណ្ឌទី៩ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌច្បារអំពៅ ។
ប្រភពបានបន្តថា នៅថ្ងៃដដែលសម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអនុញ្ញាតឲ្យលោក Somsavat Lengsavad ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកសេដ្ឋកិច្ចនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោក Xu Bazhe អ្នកគ្រប់គ្រងរដ្ឋបាលផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា ឧស្សាហកម្មនៃក្រសួងការពារជាតិចិន ចូលជួបសម្តែងការគួរសមនិងធ្វើសវនាការដាច់ដោយឡែកពីគ្នានៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ចាប់ពីម៉ោង៣និង៤៥នាទីរសៀលថ្ងៃអង្គារស្អែកនេះ ៕
ចែករំលែកព័តមាននេះ