មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន គ្រោងបញ្ជូនទាហានដល់ទៅ១៥០.០០០នាក់ដើម្បីរំដោះក្រុងរ៉ាកា ជារដ្ឋធានីរបស់ពួករដ្ឋអ៊ិស្លាមនៅស៊ីរី ។
លោក ពូទីន ចាប់ផ្តើមកេណ្ឌប្រមូលទាហានបម្រុង១៥០.០០០នាក់ឱ្យចូលបម្រើកងទ័ពក្នុងពេលដ៏ឆាប់នាសប្តាហ៍នេះ ។
យោងតាមសេចក្តីរាយការណ៍ថា លោក ពូទីន កំពុងរៀបចំធ្វើបេសកកម្មយោធាទ្រង់ទ្រាយធំមួយវាយដណ្តើមក្រុងរ៉ាកាពីពួករដ្ឋអ៊ិស្លាម ដែលមានកម្លាំង៥.០០០នាក់ការពារទីក្រុងនេះ ។
ប្រភពព័ត៌មានផ្ទៃក្នុងមួយទម្លាយឱ្យដឹងថា រុស្ស៊ីពិតជាចង់កម្ចាត់ពួករដ្ឋអ៊ិស្លាមពីភាគខាងលិចស៊ីរី ដោយវាយយកទីក្រុងរ៉ាកា ព្រមទាំងតំបន់ប្រេងកាតជុំវិញក្រុង PALMYRA ។ ប្រភពផ្ទៃក្នុងនេះបន្តថា ជាការប្រញាប់ដែលត្រូវលើកទ័ពទៅកាន់ក្រុងរ៉ាកា ដើម្បីការពារសន្តិសុខ និងបោសសម្អាតពួកបះបោរចេញពីតំបន់សម្បូរប្រេងនេះ និងពីរដ្ឋធានីរបស់ពួករដ្ឋអ៊ិស្លាម ៕
ចែករំលែកព័តមាននេះ