រាជធានីភ្នំពេញ ៖ តុលាការក្រុងនៅថ្ងៃទី៥ តុលា ២០១៥នេះ បានបន្តសវនាការជម្រះក្តីមន្ត្រីទូតកម្ពុជាប្រចាំនៅវៀតណាមពីបទក្លែងឯកសារនាំឈើចេញទៅវៀតណាមដោយខុសច្បាប់ដែលជនជាប់ចោទឈ្មោះតាំង សុងី ភេទប្រុស អាយុ៤០ឆ្នាំ តែក្រោយពីសវនាការតុលាការបានលើកពេលប្រកាសសាលក្រមគ្រោងធ្វើនៅថ្ងៃទី៣០ តុលា ២០១៥ខាងមុខវិញ។
ជនជាប់ចោទលោក តាំង សុខងី ត្រូវបានតុលាការចោទពីបទ ក្លែងឯកសារសាធារណៈ និងត្រូវបានចាប់ខ្លួនបញ្ជូនមកតុលាការដើម្បីសួរដេញដោលពីករណីនេះក្នុងអំឡុងឆ្នាំ២០១៣។
ជនជាប់ចោទបានសារភាពថា បានទទួលឯកសារពីតំណាងក្រុមហ៊ុនមួយ តែលោកបានធ្វើកំណត់ទូតបំបែក(សជណ)តាមសំណើក្រុមហ៊ុនក្នុងការនាំឈើប្រណីតចេញ ប៉ុន្តែរឿងក្រុមហ៊ុនលក់ឯកសារយ៉ាងណាលោកមិនដឹងទេ។
រឿងក្ដីនេះតុលាការបានជំនុំជម្រះ២លើករួចមកហើយ គឺនៅថ្ងៃទី១៧ សីហា ២០១៥ និងថ្ងៃទី៣ កញ្ញា ២០១៥ ហើយលើកទី៣ នៅព្រឹកថ្ងៃទី៥ តុលា ២០១៥នេះ៕
ព័ត៌មានលម្អិតនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ