ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​ម៉ែ​ន សំ​អន អំពាវនាវ​សូម​ឱ្យ​ពលរដ្ឋ​ត្រូវ​អត់ធ្មត់ ​និង​សូម​ចូលរួម​ទប់​ស្តា​ត់ពី​កូ​វី​ដ​-១៩នេះ​​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​រាជធានី​ភ្នំពេញ បាន​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ…

រាជធានី​ភ្នំពេញ​ ៖ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​រាជធានី​ភ្នំពេញ បាន​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ មានការ​អត់ធ្មត់ ក្នុង​រយៈពេល១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​-១៩ ដោយសារ​តែ​ជំងឺ​នេះ ពេល​ឆ្លង​វា​ទៅ​និង​ពេល​ស្លា.ប់​មិន​មាន​ញាត្តិ​មិត្ត បងប្អូន​ទៅ​មើ​លថែ​និង​ទៅ​ធ្វើបុណ្យ​ជូន ដូច​កាលពី​មិន​មាន​ជំងឺកូ​វី​ដ​នោះ​ទេ​។

ការ​អំពាវនាវ​របស់ លោក​ជំទាវ​ម៉ែ​ន សំ​អន​បែប​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ខែមេសា​ឆ្នាំ​២០២១​នេះ ខណៈ​ដែរ លោក​ជំទាវ និង​លោក​ឃួ​ង ស្រេង​. អភិបាល​រាជធានី​ភ្នំពេញ លោក​ទេស រដ្ឋមន្ត្រី​ឱម យិ​ន​ទៀង ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ខណ្ឌទួលគោក ចុះ​ចែក​អំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៦០០​គ្រួសារ ដែល​បាន​និង​កំពុង​បិទ​ខ្ទប់​ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​-១៩ នៅ​សង្កាត់​បឹង​សាឡា​ង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ក្នុង​ឱកាស​នោះ​លោក​ជំទាវ​ម៉ែ​ន សំ​អន បាន​មាន​ប្រសាសន៍​ថា ៖​សម្ដេច​តេ​ជោ​ហ៊ុន សែន​បាន​គិតគូរ​និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​បំផុត​ចំពោះ សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩​នេះ ដោយសម្ដេច​បាន​ចេញ​នូវ​សេចក្តីសម្រេច​ជា​ច្រើន​លើក ច្រើន​សារ ក្នុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក៏​ដូច​ជា​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន​គឺ ៣​កុំ​និង​៣​ការពារ​។

លោក​ជំទាវ​បញ្ជាក់​ផង​ដែរ​ថា ៖​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅ​ក្នុង​ពេល​ដែល​យើង​បាន​ឆ្លង​វា​ហើយ គឺ​មិន​មាន​បងប្អូន​សាច់ញាតិ​ណា​មើលថែ​ទេ ហើយ​ពេល​ស្លាប់​ទៅ​ក៏​មិន​មាន​អ្នក​ទៅ​ធ្វើបុណ្យ​ដូច​កាលពី​មិន​ទាន់​មាន​កូ​វី​ដ​-១៩​ដែរ ។ ដូច្នេះ​យើង​ទាំងអស់​គ្នា ត្រូវ​តែ​រួម​គ្នា ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​ជំងឺ​កូ​វី​ដ​-១៩​នេះ ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​ជា​បន្តបន្ទាប់​នៃ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​រយៈពេល ១៤​ថ្ងៃ ។​ក្នុង​រយៈពេល​១៤​ថ្ងៃនេះ សូម​បងប្អូន​ទាំងអស់​អត់ធ្មត់ ។ ក្រោយ​១៤​ថ្ងៃ បើ​យើង​អាច​បិទ​ខ្ទប់​បាន​ជោគជ័យ បងប្អូន​ប្រជាពលរដ្ឋ​អាច​នឹង​ដើរហើរនិង​ប្រកប​របរ​រកស៊ី​ប្រចាំជីវិត​ដូច​ធម្មតា​ឡើង​វិញ​ហើយ​។

ជាមួយ​គ្នា​នោះ​លោក​ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌទួលគោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ផង​ដែរ​ថា ៖​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​អំណោយ​របស់​សម្ដេច​តេ​ជោ​នៅ​ពេល​នេះ គឺជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​១៤​ភូមិ​១៦និង​១៧ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក មាន​ចំនួន ៦០០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួល​បាន​អង្ករ មី ទឹកត្រី​និង​ទឹកស៊ីអ៊ីវ ដើម្បី​ចូលរួម​រំលែក​នូវ​ការ​លំបាក ពេល​ដែល​បងប្អូន​ត្រូវ​បាន​រដ្ឋាភិបាល​ក៏​ដូច​ជារដ្ឋបាល​រាជធានី​ភ្នំពេញ​បិទ​ខ្ទប់​មិន​ឲ្យ​ចាក​ចេញពីផ្ទះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩៕ ដោយ៖ ចន ណារិទ្ធ

អត្ថបទសរសេរ ដោយ