ខេត្តកណ្តាល ៖ កម្លាំងនគរបាលស្រុកកៀនស្វាយ បានធ្វើការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី០៤ តុលា ២០១៥ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែង ក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ ១-ឈ្មោះសំ សំណាង អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ២-ឈ្មោះហ៊ រតនា អាយុ២២ឆ្នាំ ៣-ឈ្មោះរឿន សារិទ្ធ អាយុ២២ឆ្នាំ ៤-ឈ្មោះរស់ សារឿន អាយុ២៧ឆ្នាំ ទាំង៤នាក់មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ៥-ឈ្មោះណេត ណន អាយុ១៧ឆ្នាំ និង៦-ឈ្មោះឡោ វីស៊ីឡា អាយុ៣១ឆ្នាំ ជាមន្ត្រីយោធា រស់នៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានដប ទុយោដែលមានម្សៅក្រាម ក្នុងនោះសង្ស័យសារធាតុញៀនចំនួន២ ដាវច្នៃមានស្រោម១ កន្ត្រៃ១ ម៉ូតូ៣គ្រឿង ទូរស័ព្ទដៃ៧គ្រឿង កាបូប២ និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយ
ចំនួន ។


ចែករំលែកព័តមាននេះ