ហង្សក្រហម Liverpool បានប្រកាសតាមគេហទំព័ររបស់ក្លិបស្ដីពីការបណ្តេញលោកប្រេ៊នដេន រ៉ុតជឺ ចេញពីតំណែងគ្រូបង្វឹកជាផ្លូវការ ដោយសារអសមត្ថភាពក្នុងការដឹកនាំក្លិបនៅរដូវកាលថ្មី និងលទ្ធផលប្រកួតចុងក្រោយបានត្រឹមស្មើ១-១ ជាមួយក្លិប Everton ។
នៅក្នុងរបាយការណ៍របស់ក្លិបបានបញ្ជាក់ថា «ទោះបីមានការសម្រេចចិត្តយ៉ាងពិបាកមួយសម្រាប់យើងក៏ដោយ ប៉ុន្តែយើងមានជំនឿថា វាជាពេលវេលាដ៏សមស្របក្នុងការស្វែងរកគ្រូបង្វឹកថ្មី និងសង្ឃឹមថា នឹងបានតែងតាំងគ្រូបង្វឹកថ្មីនៅពេលដ៏ខ្លីខាងមុខ» ។
លោក ប៊្រេនដេន រ៉ុតជឺ បានចូលដឹកនាំក្លិប Liverpool កាលពីខែមិថុនា ២០១២ ជួយឱ្យក្លិបស្ថិតនៅលំដាប់ទី២ ក្នុងតារាងប្រឺមីញេលីកអង់គ្លេសនៅរដូវកាល២០១៣-២០១៤ ប៉ុន្តែក្នុងរដូវកាលថ្មីនេះឈ្នះបានតែ៣លើក ទើបម្ចាស់ក្លិបលុបចោលកុងត្រា និងត្រូវបណ្តេញចេញពីតំណែងជាគ្រូបង្វឹក ៕
ចែករំលែកព័តមាននេះ