រាជធានីភ្នំពេញ ៖ លោកនុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងភរិយា ព្រមទាំងសមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ និងមន្ត្រីរាជការសាលាខណ្ឌ និងអាជ្ញាធរសង្កាត់ ចូលរួមកាន់បិណ្ឌវេនទី៨នៅវត្តធុតង្គចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាព្រឹកថ្ងៃទី០៥ តុលា ២០១៥ ។
ក្នុងឱកាសនោះ លោកនុត ពុធដារ៉ា អភិបាលខណ្ឌបានថ្លែងពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង ដែលត្រូវបានដូនតាខ្មែរយើងថែរក្សាទុកតាំងពីបុរាណកាលមក ទុកឱ្យកូនចៅជំនាន់ក្រោយគោរពតាមរហូតមកដល់សព្វថ្ងៃនេះ ។ ហើយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វរីជនដែលបានចែកឋាននៅកាន់បរលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តីសម្រាប់ការរស់នៅ ប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។


ចែករំលែកព័តមាននេះ