ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ប៉ៃលិន បន្ត​ចេញ​សេចក្តីសម្រេច​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​បិទ​រមណីយដ្ឋាន​នានា

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីសម្រេច​ធ្វើការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​ជា​បណ្តោះអាសន្ន​រយៈពេល​ខ្លី​បន្ត​ទៀត ដោយ​បាន​ចុះ​នៅ​ថ្ងៃ​ចន្ទ ទី​១៩ ខែមេសា ឆ្នាំ​២០២១ ហើយ​ត្រូវ​មាន​អនុភាព​អនុវត្ត…

ខេត្ត​ប៉ៃលិន ៖ បើ​យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីសម្រេច​ធ្វើការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ និង​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​ជា​បណ្តោះអាសន្ន​រយៈពេល​ខ្លី​បន្ត​ទៀត ដោយ​បាន​ចុះ​នៅ​ថ្ងៃ​ចន្ទ ទី​១៩ ខែមេសា ឆ្នាំ​២០២១ ហើយ​ត្រូវ​មាន​អនុភាព​អនុវត្ត រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២១ ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីសម្រេច​ដោយ​ហាមឃាត់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​ពី​ខេត្ត​ផ្សេង​ចូល​មក​ខេត្ត​ប៉ៃលិន ឬ​ចេញពី​ប៉ៃលិន​ឆ្ពោះទៅ​បណ្តា​ខេត្ត​នានា​ជា​បណ្តោះអាសន្ន សម្រាប់​រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ម៉ោង​០ (​សូន្យ​) កាលពី​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ ទើប​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ ក្នុង​គោលបំណង​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូដ​-១៩ ។

តែ​រហូត​មក​ដល់​ពេល​នេះ ដោយសារ​សភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​មិន​ព្រម​ថមថយ​ចុះ​វិញ ទើប​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​សម្រេច និង​បន្ត​បិទ​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ក្នុង​ខេត្ត​រយៈពេល​០៨​ថ្ងៃ​ទៀត ។

លើស​ពី​នេះ រដ្ឋបាល​ខេត្ត ក៏​បាន​ដាក់​កងកម្លាំង​សមត្ថកិច្ច​ទាំង​៣​ប្រភេទ​ឱ្យ​ឈរជើង​យាមកាម​ប្រចាំការ​នៅ​តាម​គោលដៅ​នីមួយ​ៗ​នៃ​ព្រំប្រទល់​ខេត្ត​ប៉ៃលិន ជាប់​នឹង​ខេត្តបាត់ដំបង ដើម្បី​ឆែកឆេរ​រក​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតបញ្ជាក់​ភាព​ចាំបាច់​ពី​អាជ្ញាធរ​មូល​ដ្ឋាន និង​ធ្វើការ​ណែនាំ​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ស្តាប់​តាម​សេចក្តីសម្រេច​ខាងលើ គឺ​ត្រូវ​ស្នាក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន រយ​:​ពេល​ខ្លី​ទៀត​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ