ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បិទ​ផ្សារ​ពោធិ៍​ចិន​តុង​១៤​ថ្ងៃ និង​អ្នក​ពាក់ព័ន្ធ​ប្រញាប់​ទៅ​ធ្វើតេស្ត និង​ច​ត្តា​ឡី​ស័ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ពោធិ៍​ចិន​តុង​បាន​ឆ្លង​ជម្ងឺ COVID-19 រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​បារម្ភ​នោះ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចេញ​សេចក្ដីជូនដំណឹង​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​នូវ​ផ្សារ​នេះ ដើម្បី​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កាច​សាហាវ​COVID-19​ជា​បន្ទាន់ ។ ផ្សារ​ពោធិ៍​ចិន​តុង…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​នៅ​ផ្សារ​ពោធិ៍​ចិន​តុង​បាន​ឆ្លង​ជម្ងឺ COVID-19 រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​បារម្ភ​នោះ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចេញ​សេចក្ដីជូនដំណឹង​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​នូវ​ផ្សារ​នេះ ដើម្បី​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កាច​សាហាវ​COVID-19​ជា​បន្ទាន់ ។

ផ្សារ​ពោធិ៍​ចិន​តុង មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ហើយ គឺជា​ផ្សារ​ទី​៥ ហើយ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ត្រូវ​បាន​អាជ្ញាធរ​សម្រេចការ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជម្ងឺ​កាច​សាហាវ​នេះ ។
យោង​តាម​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​ការ​ផ្អាក​មាន​រយៈពេល​១៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២១ ទើប​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ ។

ស្រប​ពេល​នេះ​ដែរ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​អាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុម​គ្រួសារ​អាជីវករ​ពាក់ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​កន្លង​មក​ធ្លាប់​បាន​ចេញចូល​ផ្សារ​ពោធិ​ចិន​តុង​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ សូម​អញ្ជើញ​មក​យក​សំណាក​តេស្ត COVID-19 ជា​បន្ទាន់ ព្រម​ទាំ​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក ស្រប​តាម​ការ​ណែនាំ និង​វិធានការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ ។

គួរ​រម្លឹក​ផង​ដែរ​ថា នៅ​ក្នុង​កាលទេសៈ​ដ៏​លំបាក​មួយ​នេះ កាលពី​វេលា​ម៉ោង​០០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១ អាជ្ញាធរ​ខណ្ឌ​ខាងលើ​បាន​បិទ​ផ្សារ​ចំនួន​៤ រួច​មក​ហើយ ក្នុង​រួម​មាន​រួម​មាន​១,​ផ្សារ​ទួល​ពង្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ ២,​ផ្សារ​ត្រពាំង​ថ្លឹង ៣,​ផ្សារ​ឯករាជ្យ​១ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ។ និង​៤, ផ្សារ​ស៊ី​ន​ជូ​រី​ផ្លា​ហ្សា បណ្ដោះអាសន្ន​ស្ថិត​នៅ​លើ​ទីតាំង​សួន​កុមារ​ពោធិ៍​ចិន​តុង ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ បន្ទាប់​ពី​បាន​រក​ឃើញ​មានការ​ឆ្លង​រាលដាល​ជម្ងឺ​COVID-19 យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​បារម្ភ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ