ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​ក្លែងក្លាយ​ចំនួន​១.៩៦៧,២​គីឡូក្រាម​ត្រូវ​បាន​ដុត​កំទេច

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ គ​ណៈក​ម្មា​ធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​រៀបចំ​ពិធី​ដុត​កំទេច​ឱសថ​ក្លែងក្លាយ​ចំនួន​៥៤​កា​រុង​ស្មើនឹង​១.៩៦៧,២​គីឡូក្រាម ​នៅ​ទីលាន​ចាក់សំរាម​ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង០៩​ព្រឹក ​ថ្ងៃ​ទី​០៥ ​តុលា ​​២០១៥ ​ក្រោម​អធិបតីភាព​លោក​អង្គ វង្ស​​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដោយ​មានការ​អញ្ជើញចូល​​រួម​ពី​លោក​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​ H.E jean claude POIMBOEUF ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​។

លោកមៀ​ច សុ​ផា​ន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គ​ណៈក​ម្មា​ធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ថ្លែង​រំលឹក​ក្នុង​ឱកាស​ដុត​កំទេច​ឱសថ​នោះ​ថា ​កាលពី​ថ្ងៃ​ទី​២៥ ​ធ្នូ ​២០១១ សមត្ថកិច្ច​នគរបាល​នៃ​ស្នង​​ការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ចាប់​ឃាត់​​​ឱសថ​ក្លែងក្លាយ​ចំនួន​៥៤​កា​រុ​ង​ស្មើ​និង​១.៩៦៧,២​គីឡូក្រាម​ដែល​អ​ញ្ញត្តិ​ជន​បាន​ធ្វើការ​ដឹក​ជញ្ជូន​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ក្នុង​កម្ពុជា​ បន្ទាប់​មក​សមត្ថកិច្ច​បាន​បញ្ជូន​​​វត្ថុ​តាង​ទាំង​អស់នេះ​ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​បើក​ការ​ស៊ើបអង្កេត​ស្វែងរក​អ្នក​ទទួលខុសត្រូវ​ពិតប្រាកដ​មក​ដាក់ទោស ។

ដោយ​ការ​រក្សា​ទុក​វត្ថុ​តាង​មាន​រយៈពេលជិត​៥​ឆ្នាំ​ ​ហើយ​វត្ថុ​តាង​ទាំង​អស់នេះ​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់​សង្គម ​និង​ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ទើប​គ​ណៈក​ម្មា​ធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​សហការ​ជាមួយ​ក្រសួងយុត្តិធម៌​ និង​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ទទួលយក​នូវ​ឱសថ​ក្លែងក្លាយ​ចំនួន​៥៤​កា​រុង​ស្មើនឹង​១.៩៦៧,២​គីឡូក្រាម​នេះ​មក​ធ្វើការ​កំទេច​ចោល​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព