ខាងផ្នែកជួយសង្គ្រោះប្រកាសកាលពីថ្ងៃទី៤ តុលាថា ការបាក់ដីដែលកើតមានកាលពីយប់ថ្ងៃទី១ មកទី២ តុលា ក្នុងភូមិមួយជិតរដ្ឋធានីហ្គាតេម៉ាឡា អ្នកស្លាប់ឡើងដល់ជិត១៣១នាក់ ហើយគេមានសង្ឃឹមតិចបំផុតថា អាចរកឃើញអ្នកនៅរស់រានមានជីវិតក្នុងចំណោមមនុស្សដល់ទៅ៣០០នាក់ទៀតដែលបាត់ខ្លួន ។
លោក JULIO SANCHEZ អ្នកនាំពាក្យរបស់ក្រុមអ្នកជួយសង្គ្រោះនៃមូលដ្ឋានរងគ្រោះ SANTA CATARINA PINULA ចម្ងាយ១៥គីឡូម៉ែត្រពីរដ្ឋធានីហ្គាតេម៉ាឡានិយាយថា តុល្យការថ្មីរបស់យើងរៀបរាប់ពីមនុស្សស្លាប់ឡើងដល់១៣១នាក់ ដែលសាកសពពួកគេត្រូវបានរកឃើញរួចមនុស្សប្រមាណជា៣០០នាក់បាត់ខ្លួន ។ ភ័ព្វវាសនាដែលអាចរកឃើញអ្នកនៅរស់រានមានជីវិតពិតជាមានតិចបំផុត ទោះបីជាយើងពុំបដិសេធក្តី ។
អ្នកនាំពាក្យរូបនេះបន្តថា យោងតាមបទដ្ឋានអន្តរជាតិនាវេលាម៉ោង២២ ម៉ោងក្នុងស្រុក ថ្ងៃទី៤ តុលា នឹងជាការបញ្ចប់រយៈពេល៧២ម៉ោងចាត់ទុកថា សំខាន់សម្រាប់រកមនុស្សដែលអាចនៅរស់រានមានជីវិត ។ លោកអះអាងថា ប្រតិបត្តិការជួយសង្គ្រោះនៅបន្តទៀត ។ សរុបផ្ទះ១២៤ខ្នងរងការបំផ្លាញ ឬខូចខាតដោយសារការបាក់ដីនេះ ៕


ចែករំលែកព័តមាននេះ