ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលខ្សោយកម្លាំងជាងដុល្លារសាំងហ្គាពួរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់កម្លាំងប្រាក់ដុល្លារសាំងហ្គាពួរបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២០ខែមេសា ឆ្នាំ ២០២១នេះឱ្យដឹងថា ១ដុល្លារសាំងហ្គាពួរ…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់កម្លាំងប្រាក់ដុល្លារសាំងហ្គាពួរបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២០ខែមេសា ឆ្នាំ ២០២១នេះឱ្យដឹងថា ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៤៤ រៀល និងលក់ចេញរហូតដល់ ៣០៧៥ រៀល ខណៈដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣០៣២ រៀល និងលក់ចេញតែ ៣០៦៣ រៀលប៉ុណ្ណោះ ។

ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀត គឺ ១ដុល្លារអាមេរិក ស្មើនឹង ៤០៤៨ រៀល ហើយ ១អឺរ៉ូ ទិញចូល ៤៨៧៥ រៀល លក់ចេញ ៤៩២៣ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣១៤៣ រៀល លក់ចេញ ៣១៧៥ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់យន់ចិន ថ្ងៃនេះដែរ គឺ ១យន់ចិន ទិញចូល ៦២២ រៀល លក់ចេញ ៦២៨ រៀល, ១០០យ៉េនជប៉ុន ទិញចូល ៣៧៤៥ រៀល លក់ចេញ ៣៧៨២ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៦២ រៀល លក់ចេញ ៣៦៦រៀល ។ ដោយឡែក ១បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ