ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ទី​ហ្វុ​ង MUJIGAE បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​4​នាក់ និង​បាត់​ខ្លួន​16​នាក់​នៅ​ចិន

8 ឆ្នាំ មុន

យោង​តាម​ស៊ី​ន​ហួ​ថា អ្នកនេសាទ​ម្នាក់​ស្លា.ប់ និង​១៦​នាក់​ទៀត​បាត់​ខ្លួន​ពេល​ខ្យល់ព្យុះ​ទី​ហ្វុ​ង MUJIGAE ជា​ព្យុះ​ទី​២២ ប្រចាំឆ្នាំ វាយប្រហារ​កាលពី​ថ្ងៃ​ទី​៤ តុលា លើ​ខេត្ត​ក្វា​ង​ទុង​ភាគ​ខាងត្បូង​ចិន ។

យោង​តាម​ស៊ី​ន​ហួ​ថា អ្នកនេសាទ​ម្នាក់​ស្លាប់ និង​១៦​នាក់​ទៀត​បាត់​ខ្លួន​ពេល​ខ្យល់ព្យុះ​ទី​ហ្វុ​ង MUJIGAE ជា​ព្យុះ​ទី​២២ ប្រចាំឆ្នាំ វាយប្រហារ​កាលពី​ថ្ងៃ​ទី​៤ តុលា លើ​ខេត្ត​ក្វា​ង​ទុង​ភាគ​ខាងត្បូង​ចិន ។

យោង​តាម​មជ្ឈមណ្ឌល​ជួយ​សង្គ្រោះ​សមុទ្រ​ក្រុង ZHANJIANG  ថា រហូត​មក​ដល់​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ម៉ោង​ក្នុងស្រុក​មាន​នាវា​នេសាទ​ដល់​ទៅ​៣៥​គ្រឿង ខ្លះ​លិច ខ្លះ​រសាត់​ក្នុង​ដែនទឹក​ក្រុង ZHANJIANG ជាមួយ​អ្នកនេសាទ​១១៧​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​១៦​នាក់​នៅ​តែ​បាត់​ខ្លួន ។ ចំណែក​មនុស្ស​៣​នាក់​ទៀត​ស្លាប់ និង​៨០​នាក់​រង​របួស​ពេល​ព្យុះ​វាយប្រហារ​លើ​ស្រុក SHUNDE នៃ​ទីក្រុង​ហ្វូ​សាន កាលពី​រសៀល​ថ្ងៃ​ទី​៤ តុលា ។

ព្យុះ MUJIGAE មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទីក្រុង​ឆ្នេរសមុទ្រ ZHANJIANG កាលពី​ថ្ងៃ​ទី​៤ តុលា វេលា​ម៉ោង​១៤​និង​១០​នាទី ជាមួយ​កម្លាំង​ខ្យល់​មាន​ល្បឿន​ដល់​៥០​ម៉ែត្រ​ក្នុង​១​វិនាទី ។ ព្យុះ​នេះ​បោកបក់​សំដៅ​ភាគ​ពាយ័ព្យ ហើយនឹង​មក​ដល់​តំបន់​ស្វយ័ត ZHUANG ខេត្ត​ក្វា​ង​ស៊ី នា​ពេល​ល្ងាច​។ ព្យុះ​នោះ​នឹង​បន្ត​បោកបក់​រហូត​ដល់​ថ្ងៃ​ទី​៥ តុលា នៅ​ភាគ​ខាងលិច​ខេត្ត​ក្វា​ង​ទុង និង​តំបន់​ដីសណ្ត​នៃ​ស្ទឹង PERLES ។

ខាង​ផ្នែក​ត្រួតពិនិត្យ​ទឹកជំនន់ និង​តស៊ូ​ប្រឆាំង​គ្រោះ​រាំង​ស្ងួត​ខេត្ត​ក្វា​ង​ទុង បាន​ខិតខំ​ទប់ទល់​ចំពោះ​ព្យុះ​នេះ​ដោយ​កាលពី​ថ្ងៃ​ទី​៤ តុលា បាន​ដំឡើង​ការ​ប្រកាស​អាសន្ន​ដល់​កម្រិត​ខ្ពស់​បំផុត​។ អ្នកទេសចរ​ជាង​៥០០​នាក់​ជាប់​គាំង​លើ​កោះ FANGJI ជាទី​តាំង​ទេសចរណ៍​មួយ​គ្រប់គ្រង​ដោយ​ក្រុង MAOMING ។ អាជ្ញាធរ​មូលដ្ឋាន កាលពី​ថ្ងៃ​ទី​៣ តុលា ចាប់ផ្តើម​ជម្លៀស​ពួក​អ្នកទេសចរ​ចេញពី​កោះ​នោះ ក៏​បុ​៉​ន្តែ​ប្រតិបត្តិការ​ត្រូវ​កាត់​ផ្តាច់ ព្រោះតែ​មាន​ខ្យល់​បោកបក់​ខ្លាំង ៕