ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​ដើរ​តាម​ផ្លូវ​ម្នាក់ បុរស​ម្នាក់​ស្ទាក់​ចាប់បង្ខំ​អី​អី តែ​ត្រូវ​នាងរ​ត់ទៅ​ប្រាប់​ម្តាយ​ផ្អើល​ភូមិ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ សាលាដំបូង​ខេត្តព្រះវិហារ បាន​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ ចំពោះ​ជនសង្ស័យ​ម្នាក់​ក្នុង​ករណី​ហិង្សា​ពន្ធ​ប៉ង​ប៉ន​រំ​លោ​.​ភ​សេពសន្ថវៈ​តែ​មិន​បាន​សម្រេច ដែល​ប្រព្រឹត្ត​នៅ​ភូមិ​សា​ឡុ​ង​ជ័យ ឃុំ​រក្សាស្រុក​រវៀង ខេត្តព្រះវិហារ​។ បើ​តាម​លោក​វរសេនីយ៍ឯក ខាត់…

ខេត្តព្រះវិហារ ៖ សាលាដំបូង​ខេត្តព្រះវិហារ បាន​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ ចំពោះ​ជនសង្ស័យ​ម្នាក់​ក្នុង​ករណី​ហិង្សា​ពន្ធ​ប៉ង​ប៉ន​រំ​លោ​.​ភ​សេពសន្ថវៈ​តែ​មិន​បាន​សម្រេច ដែល​ប្រព្រឹត្ត​នៅ​ភូមិ​សា​ឡុ​ង​ជ័យ ឃុំ​រក្សាស្រុក​រវៀង ខេត្តព្រះវិហារ​។

បើ​តាម​លោក​វរសេនីយ៍ឯក ខាត់ ហ៊ុន នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរ​បាល បានឱ្យ​ដឹង​នា​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២១​នេះ​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ម្ដាយ​នារី​រង​គ្រោះ​នៅ​ប៉ុស្តិ៍​នគរបាល ឃុំ​រក្សា កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ ដោយ​បាន​ប្ដឹង​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​មានឈ្មោះ ប៊ួ​រ ជាន អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​សា​ឡុ​ង​ជ័យ ឃុំ​រក្សាស្រុក​រវៀង ខេត្តព្រះវិហារ ថា បាន​ប្រព្រឹត្ត​អំពើ​អ​សីលធម៌ ដោយ​ប្រើ​ហិង្សា និង​ប៉ុនប៉ង​រំ​លោ​.​ភ​សេពសន្ថវៈ​លើ​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ។

យោង​តាម​បណ្ដឹង​ខាងលើ នារី​រង​គ្រោះ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ នារី​រង​គ្រោះ​បាន​ទៅ​លេង​មិត្ត​ភ​ក្កិ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន លុះ​រហូត​ដល់​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃ​ដដែល នារី​រង​គ្រោះ​ក៏​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​តាម​ផ្លូវ​តែ​ម្នាក់ឯង ក៏​ស្រាប់តែ​ជួបនឹង​យុវជន (​ជនសង្ស័យ​) ខាងលើ ហើយ​ក៏​បាន​ប្រើ​ហិង្សា​ប្រវាយប្រតប់ និង​ចាប់បង្ខំ​បម្រុង​រំ​លោ​.​ភ ប៉ុន្តែ​មិន​បាន​សម្រេច ដោយសារ​តែ​នារី​រង​គ្រោះ​រើបម្រះ​ទាន់ រួច​ក៏​រត់​ទៅ​ផ្ទះ​ប្រាប់​ម្ដាយ​អំពី​ហេតុការណ៍​នោះ​តែ​ម្តង ។

លោក​វរសេនីយ៍ឯក ខាត់ ហ៊ុន បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បណ្ដឹង​ខាងលើ​ភ្លាម កម្លាំង​របស់​លោក​ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​​ខាងលើ​មក​សាកសួរ និង​បាន​បញ្ជូន​ទៅ​កាន់​អធិការ​នគរបាល​ស្រុក​រវៀង​តែ​ម្តង បន្ទាប់​មក​ក៏​បាន​កសាង​សំណុំរឿង​បន្ត​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​មាន​ចំណាត់ការ​បន្ត​ទៀត ។

ជាមួយ​គ្នា​នេះ លោក វុ​ធ សា​វី ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ប៊ួ​រ ជាន ក្រោយ​ពី​មានការ​សាកសួរ​ពី​តំណាង​អយ្យការ​រួច ជនសង្ស័យ​រូប​នេះ​ក៏​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន ។

លោក​បន្ត​ថា ក្រោយ​សាកសួរ លោក​ក៏​បាន​ធ្វើ​ដីកា​សន្និដ្ឋាន រួច​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​មាន​ចំណាត់ការ​បាន​បន្ត ។ លុះ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៨ ខែមេសា ចៅក្រម​ស៊ើបសួរ​ក៏​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​បណ្ដោះអាសន្ន​នៅ​ពន្ធនា​គារ​ខេត្តព្រះវិហារ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​នេះ ក៏​មាន​ប្រពន្ធ និង​មានកូន​ម្នាក់ រស់នៅ​ភូមិ​សា​ឡុ​ង​ជ័យ ឃុំ​រក្សា ស្រុក​រវៀង ខេត្តព្រះវិហារ និង​ត្រូវជា​បងប្អូន​ថ្លៃ​ជន​រង​គ្រោះ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ