ទេវភូមិជាន់ទី៣ឈ្មោះថា យាមាដោយអត្ថថា ពួកទេវតា ដែលឈ្មោះថាយាមៈ ព្រោះជាអ្នកគេចចៀសទៅពីទុក្ខដែលខ្លួនពើបប្រទះអស់ជាច្រើនជាតិណាស់មកហើយ ។
យាមានេះជាស្ថានទីនៅនៃពួកទេវតាឈ្មោះថា យាមភូមិ ។ ទេវតាដែលជាធំគ្រប់គ្រងនៅក្នុងជាន់ទីបីនេះ ឈ្មោះស្តេច សុយាមៈ ដែលមានអំណាចដាក់អាជ្ញាលើពពួកទេវតាទាំងឡាយដែលបានប្រព្រឹត្តប្រាសចាកច្បាប់វិន័យរបស់ទេវតា ។
ចាប់ពីជាន់យាមាឡើងទៅ មានតែអាកាសទេវតា ដែលមានវិមាននៅតៗគ្នារហូតទៅទល់នឹងភ្នំចក្រវាឡ ហើយទេវតាអង្គណាសន្សំបុណ្យកុសលបានច្រើន ទេវតាអង្គនោះនឹងបន្តសោយនូវទិព្វសម្បត្តិអស់កាលជាយូរអង្វែងតទៅ ៕ សាន សារិន
ចែករំលែកព័តមាននេះ