ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​រ៉ា​ប៉ូ​វ៉ា ភ្ញាក់ផ្អើល​ពេល​ប៉ូលិស​ហៅ​ឈប់​សុំ​ថតរូប​ជាមួយ

8 ឆ្នាំ មុន

នាង​ម៉ា​រី​ណា សា​រ៉ា​ប៉ូ​វ៉ា រាជិនី​កីឡា​វាយ​កូន​បាល់​លំដាប់​ទី​៣​នៅ​លើ​ពិភពលោក ជនជាតិ​រុ​ស្ស៊ី ភ្ញាក់ផ្អើល​ក្រោយ​ពី​ត្រូវ​ប៉ូលិស​ហៅ​ឱ្យ​ឈប់​ពេល​កំពុង​ដើរ​កម្សាន្ត​នៅ​ស្រុក​កំណើត ដោយ​នឹក​ស្មានថា បាន​ប្រព្រឹត្ត​ខុស

នាង​ម៉ា​រី​ណា សា​រ៉ា​ប៉ូ​វ៉ា រាជិនី​កីឡា​វាយ​កូន​បាល់​លំដាប់​ទី​៣​នៅ​លើ​ពិភពលោក ជនជាតិ​រុ​ស្ស៊ី ភ្ញាក់ផ្អើល​ក្រោយ​ពី​ត្រូវ​ប៉ូលិស​ហៅ​ឱ្យ​ឈប់​ពេល​កំពុង​ដើរ​កម្សាន្ត​នៅ​ស្រុក​កំណើត ដោយ​នឹក​ស្មានថា បាន​ប្រព្រឹត្ត​ខុស ប៉ុន្តែ​ធាតុ​ពិត គឺ​គេ​សុំ​ថតរូប​ទុកជា​អនុស្សាវរីយ៍​តាម​ទម្លាប់​របស់​អ្នកគាំទ្រ​សោះ ។

រាជិនី​កីឡា​វាយ​កូន​បាល់​អាយុ​២៨​ឆ្នាំ​រូប​នេះ ទើប​ដកខ្លួន​ចេញពី​ការ​ប្រកួត​China Open​នៅ​ប្រទេស​ចិន ដោយសារ​របួស​ជើង និង​បាន​ចំណាយពេល​សម្រាក​លំហែកាយ​ដើម្បី​បាន​ប្រជែង​យក​ជើងឯក និង​ប្រាក់​រង្វាន់​ដ៏​ធំ​ក្នុង​កម្មវិធី WTA Championship នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​ខែវិច្ឆិកា​ខាង​មុខ ។ នាង​ត្រូវ​ប៉ូលិស​ហៅ​ឱ្យ​ឈប់​ខណៈ​ពេល​ដើរ​កម្សាន្ត​នៅ​លើ​ផ្លូវ​មួយ​នៃ​រុ​ស្ស៊ី កាលពី​ម៉ោង​៧​ព្រឹក​ម៉ោង​នៅ​ក្នុងស្រុក ធ្វើ​ឱ្យ​នាង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងដោយ​នឹក​ស្មានថា ខ្លួនឯង​មាន​កំហុស​តែ​ធាតុពិត​ប៉ូលិស​នោះ​គ្រាន់តែ​ហៅ​ឱ្យ​ឈប់​ដើម្បី​សុំ​ថតរូប​ជាមួយ​ក្នុង​នាម​ជា​អ្នកគាំទ្រ​ប៉ុណ្ណោះ ទើប​នាង​ធូរទ្រូង​បង្ហាញ​នូវ​ស្នាមញញឹម​យ៉ាង​ស្រស់ស្រាយ ៕