ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំ​ខ្លួ​​នជន​ជួញ​ដូ​រថ្នាំ​ញៀន​៣នាក់​ មាន​ម្នាក់​ជា​អ្នក​កាសែត និង​ជាបុគ្គ​លិក​អង្គ​ការ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំងបាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដាក់​ព​ន្ឋ​នាគារ នៅ​ព្រឹក​ថ្ងៃ​ទី០៥ ​តុលា ​​២០១៥ នេះ ពាក់​ព​ន្ឋ័​នឹង​ការ​ជួញដូ​ថ្នាំ​ញៀន​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក

ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំងបាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដាក់​ព​ន្ឋ​នាគារ នៅ​ព្រឹក​ថ្ងៃ​ទី០៥ ​តុលា ​​២០១៥ នេះ ពាក់​ព​ន្ឋ័​នឹង​ការ​ជួញដូ​ថ្នាំ​ញៀន​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក
នៅ​ខេត្ត​មួយ​នេះ ។

ការ​ឃុំខ្លួន​ជនសង្ស័យ​ខាងលើ គឺ​បន្ទាប់​ពីសមត្ថកិច្ចអគ្គស្នងការនគរបាល​ជាតិ និង​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំងបាន​ស្ទាក់​ចាប់​គ្រឿងញៀន ប្រភេទ​មេ​តំ​វីតាមីន ជិត​មួយគីឡូក្រាម កាលពី​រសៀល​ថ្ងៃ​ទី​៣ ​តុលា ​​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ក្នុងស្រុក​បរិបូរ​ណ៌។

​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀនរបស់​ស្នងការ​ខេត្ត​បាន​និយាយ​ថា អ្វី​ជា​ការ​កត់សំគាល់ ជនសង្ស័យ​ម្នាក់​ឈ្មោះ សំ សា​រឿ​ន អាយុ​៥៩​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​ទូ​រី​ស ពណ៌​ស ពាក់ស្លាក​លេខ ភ្នំពេញ 2D.1371​ ដឹក​ថ្នាំ​ញៀន​ខាងលើ គឺជា​អ្នកកាសែត ជ័យ​ជំនះ​៧​មក​រា មាន​នាទី​ជា​ជំនួយការ​ចាងហ្វាង​ការ​ផ្សាយ ។

ឈ្មោះ​នេះ​ក៏​ជា​ប្រធាន​ប្រ​តិ​បត្តិការ​​២៥​ខេត្ត​-ក្រុងរបស់​អង្គការការពារ​ធនធាន​ធម្មជាតិ និង​អភិរក្ស​ជីវចម្រុះផង​ដែរ ។ អ្នកកាសែត និង​ជា​មន្ត្រី​អង្គការ​មួយ​នេះ​ត្រូវ​បាន​ចាប់ខ្លួនជាមួយ​ប្រ​ព​ន្ធ​ឈ្មោះ យ័ន្ត មុំ អាយុ​៣៦​ឆ្នាំ និង​បុរស​ម្នាក់​ទៀត​ឈ្មោះ មី រ៉ែ​ម អាយុ​៤៥ឆ្នាំ មាន​ទីលំនៅភូមិ​កណ្តាល ឃុំ​ពា​ន្ត​រោង ស្រុកស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ចដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​វីតាមីន ( WY ) ឬ​ហៅ​ថា​យ៉ា​ម៉ា ចំនួន​១​ក​ញ្ច​ប់​​​ធំ ស្មើនឹង​៥០កញ្ចប់ ឬ​ស្មើ​​នឹង១០.១០០គ្រាប់ ឬ០,៩៣៨ គីឡូក្រាម ទូរស័ព្ទ​ដៃ​៣​គ្រឿង និង​រថយន្ត​ម៉ាក​ទូ​រី​សមួយ​គ្រឿង៕
  ​