ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ ហ៊ុន សែន អំពាវនាវ​ឲ្យកសិករ​រក្សាទឹកទុក

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ជាថ្មីម្តងទៀត ​សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ បានធ្វើការអំពាវនាវ​ដល់កសិករមេត្តា​ខិតខំរក្សា​ទឹកទុក​ក្នុងស្រែ​ ​អាង ​ឬប្រឡាយ​ដើម្បីការ​លូតលាស់​នៃ​ស្រូវវស្សាផង និងសំរាប់ការចាប់ផ្តើម​ស្រូវប្រាំងផង ។​

រាជធានីភ្នំពេញ ៖​ ជាថ្មីម្តងទៀត ​សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ បានធ្វើការអំពាវនាវ​ដល់កសិករមេត្តា​ខិតខំរក្សា​ទឹកទុក​ក្នុងស្រែ​ ​អាង ​ឬប្រឡាយ​ដើម្បីការ​លូតលាស់​នៃ​ស្រូវវស្សាផង និងសំរាប់ការចាប់ផ្តើម​ស្រូវប្រាំងផង ។​

នៅក្នុងបណ្តាញ​ទំនាក់ទំនងសង្គម ( Facebook) ​ផ្លូវការ សម្តេចតេជោ​នាយករដ្ឋមន្រ្តីក៍បានសរសេរទៀតថា​ “ទន្ទឹមនឹងការចូលរួម​ពិធីកាន់បិណ្ឌនៅក្នុង​រដូវបុណ្យភ្ជុំនេះ សូមបបងប្អូនប្រជា​កសិករយកចិត្តទុកដាក់ផងដែរ​ ក្នុងការថែរក្សាដំណាំកសិកម្ម​ ជាពិសេសគឺសន្ទូង ​។ ឆ្នាំនេះភ្លៀងធ្លាក់ពី​ដើមរដូវវស្សាតិចធ្វើ​ឱយការបង្កបង្កើន​ផល របស់​ប្រជាកសិករនៅតំបន់​មួយចំនួនជួបការលំបាកយឺត​យ៉ាវនិងរងផលប៉ះពាល់ ​។ ចំណែកឯទឹកទន្លេរមេគង្គ​ ទន្លេសាប ទន្លេរបាសាក់​ មានកំរិតទាបមិនអាចហូរចូល ព្រែក ចូលអាង​សំរាប់ការធ្វើស្រែប្រដេញទឹក ​ឬស្រែប្រាំងបានគ្រប់គ្រាន់នោះទេ ។ ​មិនសល់ពេលច្រើនទេ​ដែលកសិករយើងត្រូវខិតខំបង្ហើយ​ការដកស្ទូងស្រូវវស្សានិង ចាប់ផ្ដើម​ស្រូវប្រាំង “។

សម្តេចតេជោ​ក៍បានសរសេរបន្ថែមថា​ ” ក្រសួងធនធានទឹកនិងឧតុនិយម​ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ​ ​និងអាជ្ញាធរថ្នាក់​ក្រោមជាតិ ត្រូវត្រៀមបម្រុងធ្វើ       អន្តរាគមន៏​ក្នុងករណីយចាំបាច់។ ​កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ និងមន្ត្រីរាជការត្រូវចូលរួម​ជួយបង្កបង្កើនផល​ប្រជាជនដែលនៅជិតទី​តាំងឈរជើង ​ពិសេសគ្រួសារ​ជនពិការ​ ស្ត្រីមេម៉ាយ ​និង​ចាស់ជរាដែលខ្វះកម្លាំងពលកម្ម “៕