រាជធានីភ្នំពេញ ៖ ហេតុការណ៍គួរឱ្យភ្ញាក់ភ្អើលមួយបានកើតឡើង ខណៈរថយន្ដ Ford មួយបាំងកន្លះមួយគ្រឿងបើកដោយបុរសម្នាក់បានរេចង្កូតទៅបុករថយនបាឡែនមួយគ្រឿង ដែលកំពុងចតចោលលើផ្លូវ បណ្ដាលឱ្យខូចទាំងសងខាងរួច រួចគាគីខាងរថយន្ដ Ford ដែលបង្កនោះ មិនបានឈប់ដោះស្រាយទេ ដោយព្យាយាមបើករត់គេចទាំងដាច់កង់មុខមួយចំហៀងខាងស្ដាំ រហូតទៅដល់ស្ពានជ្រោយចង្វារ ទើបរថយន្ដបើកទៅមុខលែងរួច ទើបភាគីខាងរថយន្ដបាឡែនចាប់បានដោះស្រាយគ្នា ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី០៤ កញ្ញា ២០១៥ ស្ថិតនៅមុខក្លិប ហូលីដេ តាមបណ្ដោយផ្លូវលេខ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា គេឃើញរថយន្ដ Fordមួយបាំងកន្លះមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AD-5100 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦៥ ក្នុងទិសដៅពីត្បូងទៅជើងជិះយ៉ាងលឿន ខណៈដែលមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុករថយន្ដបាឡែនមួយគ្រឿង ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 2AE -3717 ដែលម្ចាស់នេះ បានចតលើផ្លូវ ហើយចូលក្លិប ហូលីដេ បណ្ដាលឱ្យយខូចទាំងសងខាង ដោយភាគីខាងរថយន្ដ Ford មួយបាំងកន្លះ ដាច់កង់ ចំណែកភាគីខាងរថយន្ដបាឡែនខ្ទេចគូទមួយចំហៀងខាងធ្វេង រួចគាគីខាងរថយន្ដ Ford មួយបាំងកន្លះ ដែលបង្កមិនឈប់ដោះស្រាយ ហើយព្យាយាមបើករត់គេចទាំងដាច់កង់មុខមួយចំហៀងខាងស្ដាំ រហូតទៅដល់ស្ពានជ្រោយចង្វារ ទើបរថយន្ដបើកទៅមុខលែងរួច ទើបភាគីខាងរថយន្ដបាឡែនចាប់បានដោះស្រាយគ្នា ។



ចែករំលែកព័តមាននេះ