ខេត្តព្រះសីហនុ ៖ យុវជនជាអ្នកលក់ទូរស័ព្ទម្នាក់រងរបួសធ្ងន់បាក់ជើងឆ្វេង បន្ទាប់ពីត្រូវបានរថយន្តម៉ាកឡិចស៊ីសRX300 បុកពេញទំហឹងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី៤ តុលា ២០១៥ តាមបណ្តោយផ្លូវឯករាជ្យ ត្រង់ចំណុចស្តុប៣៣៣ ស្ថិតនៅសង្កាត់៤ ក្រុងព្រះសីហនុ ។
លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង រវាងរថយន្តម៉ាកឡិចស៊ីសRX300 ពាក់ស្លាកលេខព្រះសីហនុ 2A-4887 បើកបរដោយ ឈ្មោះ វង្ស ផល្លី ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1C-9710 បើកបរដោយ ឈ្មោះ ម៉ូវ ដារ៉ាត អាយុ២៨ឆ្នាំ ជាអ្នកលក់ទូរស័ព្ទ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឱ្យរងរបួសធ្ងន់បាក់ជើងខាងឆ្វេង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិករស្មីកំពង់សោម ។
ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួចហើយ ទាំងរថយន្តនិងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកខេត្ត ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ