ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កាលពីរសៀលថ្ងៃទី៤ តុលា ២០១៥ បញ្ចូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត បន្ទាប់ពីឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពកាច់សោ.កម៉ូតូប្រជាពលរដ្ឋទៅបោះបាយបិណ្ឌនៅវត្តមួយបានសម្រចកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៣ តុលា នៅក្រុងស្ទឹងត្រែង ។
លោកវរសេនីយ៍ឯក ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ដោយមានបទបញ្ជាពីគណៈបញ្ជាការឯកភាពខេត្ត និងឯកភាពពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា ស្នងការនគរបាលខេត្ត កម្លាំងបានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅកំណាត់ផ្លូវជាតិលេខ៧A ដើម្បីការពារសន្តិសុខ ក្នុងនោះ ត្រូវកម្លាំងឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅត្រង់ចំណុចគីឡូម៉ែត្រលេខ៨ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
លោកវរសេនីយ៍ឯកបានបន្តថា ក្រោយការឃាត់នគរបាលបានឆែកឆេររកឃើញសោអក្សរតេ១ដើម ដែលជាឧបករណ៍ប្រើប្រាស់ក្នុងការកាច់សោ.កម៉ូតូ ។ លោកបន្តថាជនសង្ស័យខាងលើឈ្មោះ ម៉េង សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលជាមុខសញ្ញាយ៉ាងសកម្មក្នុងករណីកាច់សោ.កម៉ូតូនៅស្ទឹងត្រែង ៕
ចែករំលែកព័តមាននេះ