រាជធានីភ្នំពេញ ៖ បុរសជនជាតិស្បែកខ្មៅម្នាក់ជិះម៉ូតូដួលអូសចូលក្រោមរថយន្តដឹកប្រេងឥន្ធនៈបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៥ តុលា តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីកែងផ្លូវភ្នំពេញ-ហាណូយ ត្រង់ចំណុចភ្លើងស្តុបផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពព័តមានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុន១ ពាក់ស្លាកលេខក៥៩៩៥ភព២ មួយគ្រឿងបើកបរដោយបុរសម្នាក់ពីត្បូងទៅជើង តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ រួចបត់ស្ដាំឆ្ពោះទៅមហាវិថីសហព័ន្ធរុស្សី ស្រាប់តែមានជនបរទេស ជាជនជាតិស្បែកខ្មៅ ជិះម៉ូតូម៉ាកអ៊ែប្លែក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AF-8027 ជិះម្នាក់ឯង តាមមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់បានអកហ្សឺបានចាប់ហ្វ្រាំងក៏ដួលអូសជាង១០ម៉ែត្រចូលក្រោមរថយន្តទាំងម៉ូតូនិងអ្នកបើកបរ បណ្ដាលឱ្យរងរបួសធ្ងន់តែម្តង ភ្លាមៗនោះម្ចាស់រថយន្តភ័យពេកក៍រត់ចោលរថយន្តបន្សល់ទុកតែរថយន្តចោលនៅនឹងកន្លែង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យកាល់ម៉ែត រីឯរថយន្តនិងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅចរាចរណ៍រាចធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕


ចែករំលែកព័តមាននេះ