ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់​គ្នា​​ពេល​រាំវង់​តាម​ចាក់​​សម្លា.ប់​តាម​ផ្លូវ សមត្ថកិច្ច​ចាប់បាន​ម្នាក់​ក្នុង​ចំណោម​២​នាក់

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លា.ប់​យ៉ាង​អាណោចអាធ័មក្នុង​ថ្លុកឈាម ដោយសារ​តែ​ជន​ដៃដល់​ចាក់​ប្រហារ កាលពី​វេលា​ម៉ោង១​​រំលង​អា​ធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី០៤ ​តុលា ​២០១៥ នៅ​ចំណុច​ព្រៃ​គោក​ខ្មោច

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័មក្នុង​ថ្លុកឈាម ដោយសារ​តែ​ជន​ដៃដល់​ចាក់​ប្រហារ កាលពី​វេលា​ម៉ោង១​​រំលង​អា​ធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី០៤ ​តុលា ​២០១៥ នៅ​ចំណុច​ព្រៃ​គោក​ខ្មោច  ខាងកើត​ភូមិ​រលុង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខណៈ​ដែល​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​មើល​គេ​លេង​រាំង​វង់​វិញ ។

ទោះ​ជាយ៉ាងណា​ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ផង​ដែរ ។

លោក ឌុ​ច ចំរើន នាយការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាន​និយាយ​ថា ជន​រង​គ្រោះ​មានឈ្មោះ សែ​ម ណេ​ត អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ ។

ចំណែក​ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ​សម្បត្តិ ភី អាយុ​១៧ឆ្នាំ មាន​ទីលំនៅ​ជាមួយជន​រង​គ្រោះ និង​ជន​ដៃដល់​ម្នាក់​ទៀត ដែល​រត់​រួច​មានឈ្មោះ មាន តាក់ អាយុ​១៩ឆ្នាំ មាន​ទីលំនៅ​ភូមិ
រកា​រទង ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ។ 

សមត្ថកិច្ច​នគរបាល​ក្រោយ​ពេល​ធ្វើ​កោសល្យ​វ​ច័យលើ​សព​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជនរង​គ្រោះ​ត្រូវ​ជន​ដៃដល់​ចាក់​នឹង​កាំបិត​ចុង​ស្រួច​ជា​ច្រើន​កាំបិត មាន​ដើមទ្រូង ខ្នង និង​ចង្កា ។​ ក្រោយ​ពីពិនិត្យសព​ជន​រង​គ្រោះ​ហើយ សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ​តាម​ប្រពៃណី ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ សម្បតិ ភី បាន​សារភាព​ថា រូបគេ​គ្រាន់តែ​ជា​អ្នក​ដឹកជន​ដៃដល់​ឈ្មោះ មាន តាក់ តែ​ប៉ុណ្ណោះ​មិន​បាន​ចូលរួម​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជន​រង​គ្រោះ​ឡើយ ហើយ​ករណី​នេះ គឺ​កើតឡើងដោយសារ​​មាន​ទំនាស់​ជាមួយ​គ្នា​នៅ​កន្លែង​រាំវង់៕