ប្រទេសថៃ ៖ ក្រុមហ៊ុន Tesco Lotus បានចាប់ដំណើរការគម្រោងមួយដែលអាចជួយគាំទ្រនូវប្រភពនៃផ្លែឡុងកុងស្រស់ដោយផ្ទាល់ពីបណ្តាខេត្ត៣នៅព្រំដែនភាគខាងត្បូង ហើយក្រុមហ៊ុនថែមទាំងចែករំលែកនូវការយល់ដឹងពីការគ្រប់គ្រងផលិតផលរបស់ខ្លួន និងតម្រូវការទីផ្សារជាមួយនឹងកសិករទៀតផង ។
លោកស្រី Pornpen Nartpiriyarat ប្រធានគ្រប់គ្រងច្បាប់ជួញដូរ និងបញ្ហាបច្ចេកទេសរបស់ក្រុមហ៊ុនTesco Lotus បានថ្លែងថា ការលក់បោះដុំត្រូវបានដាក់បញ្ចូលជាមួយនឹងមជ្ឈមណ្ឌលរដ្ឋបាលខេត្តតាមព្រំដែនភាគខាងត្បូង(SBPAC) និងបណ្តាញគម្រោង Phra Dabos Project ក្នុងតំបន់ភាគខាងត្បូង (Baa Tu Group) ដើម្បីបង្កើតគំរូនៃផ្លែឡុងកុងក្នុងខេត្តយ៉ាឡា Pattani និងខេត្ត Narathiwat ។ លោកស្រីបានថ្លែងថា គម្រោងនេះនឹងសង្កត់ធ្ងន់លើការដឹកជញ្ជូនផ្លែឈើចេញពីចម្ការឆ្ពោះទៅទីតាំងលក់ដោយផ្ទាល់ ។ ម្យ៉ាងទៀត Tesco Lotus នឹងបន្តបង្កើនបរិមាណផ្លែឡុងកុងដោយខ្លួនប្តេជ្ញាទិញដើម្បីជាការលើកទឹកដល់បណ្តាអ្នកបង្កបង្កើនផល ឬដាំដុះដំណាំនេះ ។
លោកស្រីបានឲ្យដឹងទៀតថា ក្រុមហ៊ុនបានបង្កើតប្រភេទនៃផ្លែឡុងកុងដល់ការទិញផ្លែឈើពីបណ្តាក្រុមអ្នកដាំដុះទាំងឡាយនៅក្នុងខេត្តតាមព្រំដែនភាគខាងត្បូងទាំងបី ។ មួយវិញទៀតនេះក៏រាប់បញ្ចូលទាំងការផ្លាស់ប្តូរចំណេះដឹងអំពីការអភិវឌ្ឍផលិតផលដែលមានគុណភាព ក៏ដូចជាការគ្រប់គ្រងផលិតផលសម្រាប់ការមកដល់នៃការរៀបចំទិញក្នុងរយៈពេលយូរអង្វែង ។ ក្រុមហ៊ុនតែងតែបង្កើននូវបរិមាណផលិតផលផ្លែឈើស្រស់ដែលជាប្រភពពីអ្នកដាំដុះដោយផ្ទាល់នៅទូទាំងប្រទេសជារៀងរាល់ឆ្នាំ ។
មួយឆ្នាំៗតម្រូវការគឺមានកម្រិតខ្ពស់សម្រាប់ផ្លែឡុងកុងនេះពីបណ្តាខេត្តនៅព្រំដែនភាគខាង ត្បូងទាំងបីនោះ ប៉ុន្តែអ្នកដាំដំណាំនេះវិញប្រឈម នឹងបញ្ហានៃការទទួលបានតម្លៃហាងឆេងល្អប្រសើរ ដោយសារតែការផ្គត់ផ្គង់លើសទៅវិញ ។
ក្រុមហ៊ុន Tesco Lotus បានចាប់ដៃគូជាមួយនឹងបណ្តាទីភ្នាក់របស់រដ្ឋជាច្រើនដូចជា SBPAC ការិយាល័យកសិកម្ម និងពាណិជ្ជកម្មតាមបណ្តាខេត្តនិងបណ្តាគម្រោង Phra Dabos ក្នុងតំបន់ភាគខាងត្បូង ដើម្បីច្នៃប្រឌិតឡើងនូវប្រភពដែលអាចជួយទ្រទ្រង់ដោយផ្ទាល់តាមរយៈការអប់រំដល់បណ្តាកសិករដាំដុះអំពីភាពចាំបាច់នៃទីផ្សារទំនើបនៅក្នុងផ្នែកគុណភាពផលិតផលស្តង់ដារសុវត្ថិភាពនិងបរិមាណផលិតផល ។
លោកស្រី Pornpen បានបន្ថែមថា ៖« យើងមានបំណងជួយដល់ពួកគេឲ្យសម្រេចនូវស្តង់ដាដែលមានដូច្នេះ Tesco Lotus នឹងបន្តទិញផ្លែឈើដោយផ្ទាល់ពីបណ្តាអ្នកបង្កបង្កើនផលទាំងអស់នោះជារៀងរាល់ឆ្នាំ ខណៈដែលអតិថិជនរបស់យើងក៏នឹងឈានទៅដល់ការទិញផ្លែឈើដែលមានគុណភាពខ្ពស់ផងដែរ » ។
ថ្មីៗនេះ Tesco Lotus ជាប្រភពនៃអ្នកទិញផ្លែឈើស្រស់ៗប៉ុន្មានប្រភេទដោយផ្ទាល់ពីកសិករ ហើយខ្លួនក៏ធ្វើការជាមួយអ្នកដាំដុះទាំងនោះនៅក្នុងការអភិវឌ្ឍផលិតផលដែលមានគុណភាព និងសុវត្ថិភាពផងដែរ ។ ឆ្នាំ២០១៥នេះ ក្រុមហ៊ុនគ្រោងនឹងទិញផ្លែឡុងកុងចំនួន៨០តោនពីកសិករតាមបណ្តាខេត្តនៅព្រំដែនភាគខាងត្បូងទាំងបី ខណៈការទិញនៅឆ្នាំក្រោយនឹងបង្កើនដល់១៥០តោន ។
លោកRosadi Ma កសិករដាំដុះផ្លែឡុង កុងមកពីខេត្តណារ៉ាត់ធីវ៉ាត់ បានលើកឡើងថា Tesco Lotus បានផ្តល់យោបល់កាន់តែច្បាស់ជាងមុនទៅទៀតដល់បណ្តាអ្នកដាំដំណាំនេះពីអ្វីដែលជាតម្រូវការទីផ្សារ ។
លោកបានឲ្យដឹងទៀតថា «បណ្តាកសិករដាំដំណាំនេះ នឹងចាំបាច់ត្រូវតែពិភាក្សាអំពីបញ្ហាមួយចំនួនជាមួយ Tesco Lotus ។ រួមសេចក្តីមកខ្ញុំគិតថា គម្រោងនេះនឹងជួយធ្វើឲ្យប្រសើរឡើងដល់ស្ថានភាពនេះ ពីព្រោះថាប្រសិនជាយើងអាចសម្រេចបាននូវតម្លៃប្រសើរជាងមុន ហើយយើងនឹងកាន់តែធ្វើឲ្យសមស្របជាងមុនទៅទៀតនៅក្នុងការបន្តការដាំដុះផ្លែឈើនេះ» ។
ជាធម្មតាឈ្មួញកណ្តាលនឹងទិញផ្លែឡុងកុងពីខេត្តទាំងបីនៅចុងឆ្នាំ២០១៥នេះ។ ភាគច្រើននៃការទិញគឺស្ថិតនៅពេលយប់ដោយសារតែកសិករគាត់ក៏ត្រូវការលក់បណ្តើរៗមុនពេលនៃការប្រមូលផលផ្លែឡុងកុងនេះ ។
ទោះជាយ៉ាងណានៅក្នុងអំឡុងឆ្នាំ២០១៥នេះក្រុមហ៊ុន Tesco Lotus នឹងទិញបន្លែនិងផ្លែឈើជាង១៨៦.០០០តោនឯណោះ ៕
ចែករំលែកព័តមាននេះ