ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ឧស្សាហកម្ម​Myawaddy មី​យ៉ា​ន់​ម៉ា នឹង​បើក​សម្ពោធ​នៅ​ឆ្នាំ​2017

10 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​មន្ត្រី​ផ្លូវការ​ឲ្យ​ដឹង​ថា តំបន់ឧស្សាហកម្ម​មួយ​ដែល​ស្ថិត ក្រោម​គម្រោង​អភិវឌ្ឍន៍​នៅ​ក្នុង​រដ្ឋ​Kayin ប្រទេស​មី​យ៉ា​ន់​ម៉ា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាប់ ផ្តើម​បើក​ឲ្យ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០១៧ ។

តំបន់ឧស្សាហកម្ម Myawaddy ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃដី​ទំហំ​២០១​អា​ដែល​ស្ថិត​នៅ​ចន្លោះ​ទីក្រុង​មី​យ៉ា​វ៉ា​ឌី និង Thingan Nyi Naung ត្រឹមតែ​១១​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំប្រទល់​រវាង​ប្រទេស​ថៃ​និង​មី​យ៉ា​ន់​ម៉ា ។

រដ្ឋមន្ត្រី​ឧស្សាហកម្ម​របស់​រដ្ឋ​Kayin លោក Saw Kyi Lin បាន​ប្រាប់​កាសែត​មី​យ៉ា​ន់​ម៉ា​ថែម​ស៍​ថា «​រដ្ឋាភិបាល​រដ្ឋ​សាមី​មិន​បាន​កំណត់​ពេលវេលា​នៅ​លើ​គម្រោង​នេះ​ឡើយ ប៉ុន្តែ​ភាគច្រើន​នោះ​គឺ​វា​នឹង​រួចរាល់​នៅ​ឆ្នាំ​២០១៦​ទៅ​២០១៧​ខាង​មុខ »​។

នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្នុងស្រុក​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Nyi Naung Oo ជួល​ដី​កាលពី​ឆ្នាំ​២០១៣​ក្នុង​ការ​សាងសង់​នៅ​តំបន់​នោះ វា​គឺ​ត្រូវ​បាន​គេ​រៀបចំ​ប្រើប្រាស់​សម្រាប់​ឧស្សាហកម្ម​ក្នុង​តំបន់ ។

ទោះជា​យ៉ាងណា ចាប់​តាំង​តែ​ពី​តំបន់​នោះ​ត្រូវ​បាន​គេ​ចាត់​ឡើង​វិញ​ជា​តំបន់​សេដ្ឋកិច្ច​មួយ​នៅ​ការ​ផ្តល់​សេចក្តីណែនាំ​របស់​គណៈកម្មការ​វិនិយោគ​មី​យ៉ា​ន់​ម៉ា​(MIC) ដោយសារ​តែ​ទីតាំង​នោះ​គឺ​ស្ថិត​នៅ​ក្បែរ​ខាង​ជាមួយនឹង​ព្រំប្រទល់​នៃ​ប្រទេស​ថៃ ។

ជ្រក​ក្រោម​ច្បាប់​វិនិយោគ​បរទេស​ឆ្នាំ​២០១២ គឺ​ការ​ប្រកប​ជំនួញ​បរទេស​ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុង​រយៈ​ចម្ងាយ​១០​ម៉ា​យ​នៃ​ព្រំដែន​របស់​មី​យ៉ា​ន់​ម៉ា ជាមួយនឹង​បណ្តា​ប្រទេស​ជិតខាង លើកលែងតែ​នៅ​ក្នុង​តំបន់ឧស្សាហកម្ម​មួយ​ដែល​ត្រូវ​បាន​អនុម័ត​យល់​ស្រប​ដោយ​គណៈកម្មការ​វិនិយោគ​មី​យ៉ា​ន់​ម៉ា​(MIC)​។

លោក Saw Kyi Lin បាន​លើក​ឡើង​ថា​តំបន់​នេះ​ត្រូវ​បាន​គេ​សម្លឹង​ឃើញ​រាប់​ពី​លំហូរ​ចូល​នៃ​ការ​ស្ម័គ្រចិត្ត​ពី​សំណាក់​ប្រទេស​ថៃ​ដែល​ភាគច្រើន​ស្ថិត​ក្នុង​ភាព​ជា​ដៃគូ​ជាមួយនឹង​បណ្តា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​មី​យ៉ា​វ៉ា​ឌី​ផ្ទាល់​តែ​ម្តង ។

គួរ​បញ្ជាក់​ថា ព្រំប្រទល់​ក្បែរ​ខាង​នៃ​ក្រុង Mae Sot របស់​ថៃ គឺជា​តំបន់​ពាណិជ្ជកម្ម​ដែន​គោ​គ​ដ៏​មមាញឹក​ជាងគេ​បំផុត​ទី​២​របស់​មី​យ៉ា​ន់​ម៉ា បន្ទាប់​ពី​ច្រករបៀង​នៅ​ក្នុង​រដ្ឋ Shan ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយនឹង​ប្រទេស​ចិន​។ ចំណែក​អ្នកគ្រប់គ្រង​គម្រោង​របស់​ក្រុមហ៊ុន Nyi Naung Oo លោក Kyaw Tint បាន​ថ្លែង​ថា មូលដ្ឋាន​ដែល​ជាទី​គាប់ចិត្ត​នានា​ក្នុង​តំបន់​នោះ​គឺ​បាន​បញ្ចប់​ការ​សាងសង់​រួចរាល់​៩០%​ហើយ​។ លោក​បាន​បន្ថែម​ថា ក្បាលដី​៤៥០​ឡូត៍​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយឡែក ហើយ​យ៉ាង​ហោច​ក៏​មាន​ម្ចាស់​រោងចក្រ​ចំនួន​១៥​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ហើយ​ភាគច្រើន​គឺជា​វិស័យ​កាត់ដេរ និង​ទំនិញប្រើប្រាស់ ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា រោងចក្រ​ស្បែកជើង រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត​និង​រោងចក្រ​ផលិត​ដែក​សន្លឹក​សំណប៉ាហាំង​គឺ​ស្ថិត​ក្នុង​ចំណោម​រោងចក្រ​ដែល​គេ​រំពឹង​ថា នឹង​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​នៅ​តំបន់​នោះ ។

Myawaddy គឺ​ស្ថិត​ក្នុង​ចំណោម​គម្រោង​តំបន់ឧស្សាហកម្ម​៣​នៅ​ក្នុង​រដ្ឋ Kayin ស្រប​ជាមួយនឹង​តំបន់ឧស្សាហកម្ម Payathonsu និង​តំបន់ឧស្សាហកម្ម Hpa-an ដែល​ជា​ឧទ្យាន​ឧស្សាហកម្ម​មួយ​គ្របដណ្តប់​លើ​ផ្ទៃដី​១០០​អា​ដែល​បាន​បើក​ដំណើរការ​ដល់​បណ្តា​វិនិយោគិន​បរទេស​កាលពី​ដើមឆ្នាំ​២០១៥​នេះ ។

គម្រោង​នេះ​ដែរ​ត្រូវ​បាន​គេ​តាំងចិត្ត​ថា នឹង​បញ្ចប់​ក្នុង​រយៈពេល​៥​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​តែ​កង្វះខាត​នៃ​ថាមពល​អគ្គិសនី​និង​អ​ស្ថិរភាព​ក្នុង​តំបន់​ទៅ​វិញ ។
លោក​រដ្ឋមន្ត្រី Saw Kyi Lin បាន​បញ្ចប់​ក្តី​បារម្ភ​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់ឧស្សាហកម្ម​Myawaddy នឹង​លុប​បំបាត់​ចោល​ដោយ​លើក​ឡើង​ថា វាទ​ទួល​បាន​គុណប្រយោជន៍​ពី​ថាមពល​អគ្គិសនី​២៤​ម៉ោង​ពី​ប្រទេស​ជិតខាង​ថៃ ។

លោក​បាន​ថ្លែង​ថា «​អគ្គិសនី​របស់​ថៃ​គឺ​ប្រសើរ​ជាង​មី​យ៉ា​ន់​ម៉ា ហើយនឹង​មានការ​ធានា​បាន​ពី​ការ​ផ្គត់ផ្គង់​២៤​ម៉ោង »​។

លោក​Kyaw Tint បាន​ថ្លែង​ថា ក្រុមហ៊ុន Nyi Naung Oo បាន​ដាក់​ពាក្យ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី MIC ដើម្បី​ទិញ​អគ្គិសនី​ពី​ថៃ ហើយ​ក៏​ស្ថិត​ក្នុង​ការ​ចរចា​ជាមួយនឹង​ក្រុមហ៊ុន Enova Power របស់​ថៃ​ដែល​ជា​អ្នក​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​នោះ​ទាំងមូល​ផង​ដែរ ។

ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​បាន​ចាប់ផ្តើម​លក់​ក្បាលដី​ជា​ច្រើន​កាលពី​ឆ្នាំទៅ ហើយ​ក៏​ផ្តល់​នូវ​ការ​ជួល​ដល់​ជនបរទេស ស្រប​ពេល​ដែល​ពួក​គេ​មិន​អាច​មាន​សិទ្ធិ​ទិញ​អចលនទ្រព្យ​ស្រប​តាម​ច្បាប់​ជា​ធរមាន​របស់​មី​យ៉ា​ន់​ម៉ា ៕