ជាហេតុការណ៍ដ៏អាក្រក់មួយក្នុងមជ្ឈដ្ឋានបាល់ទាត់ប្រេស៊ីលដែលអាជ្ញាកណ្ដាលមួយរូបបានកាន់កាំភ្លើងរត់ចូលទីលានប្រកួត ប៉ុន្ដែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់់អ្នកដទៃបានត្រឹមបំភ័យគេឯងប៉ុណ្ណោះ និងក្រោយមកត្រូវបានចាប់ខ្លួន ។
អាជ្ញាកណ្ដាលបង្កហេតុរូបនេះឈ្មោះហ្គាប្រៀល មូតា បានកាន់កាំភ្លើងរត់ចូលទីលានប្រកួត ដោយសារមានជម្លោះត្រូវកីឡាករទាត់ និងទះកំផ្លៀងក្នុងពេលប្រកួតរវាងក្លិបBrumadinha និងក្លិប Amantes Da Bolas នៅក្របខ័ណ្ឌថ្នាក់តំបន់ ។ លោកមូតា នឹងទទួលការដាក់វិន័យមិនឱ្យចូលប្រឡូកក្នុងអាជីពរបស់ខ្លួនអស់មួយជីវិតពីសហព័ន្ធបាល់ទាត់ Minas Gerais ប៉ុន្ដែក្នុងដំណាក់កាលដំបូងត្រូវត្រួតពិនិត្យពីបញ្ហាផ្លូវចិត្តជាមុនសិន ។ នេះបើយោងតាមការបញ្ជាក់របស់លោកគុយលីយ៉ាណូ បូសសាណូ ប្រធានសហគមអ្នកកាត់ក្ដី ។
លោកបូសសាណូ បានគូសបញ្ជាក់ទៀតថា សមាគមបានប្រជុំជាមួយអ្នកចិត្តវិទ្យាដើម្បីវាយតម្លៃពីទោសកំហុសរបស់អាជ្ញាកណ្ដាលរូបនេះ។ ហេតុការណ៍បែបនេះកើតមានញឹកញាប់ហើយលោកមិនចង់រូតរះកាត់ក្ដីរឿងនេះទេ ព្រោះការប្រើកាំភ្លើងអាចជាវិធីសាស្ដ្រគ្រប់គ្រងស្ថានការណ៍បានទាន់ពេល ៕
ចែករំលែកព័តមាននេះ