រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា នៅប៉ុន្មាននាទីមុននេះ ប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លី និងអង្គការសង្គមស៊ីវិលជាង១០០នាក់ ព្រមទាំងមានអ្នកចូលរួមជាង៥០០នាក់ បានជួបជុំគ្នាក្បែរស្ថានទូតរុស្ស៊ី ស្ថិតនៅសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។
ប្រភពបន្តថា ដោយថ្ងៃទី៥ តុលា នេះ ជាថ្ងៃទិវាប្រារព្ធលំនៅឋានពិភពលោកលើកទី៣០នោះ ប្រជាសហគមន៍ដីធ្លី និងអង្គការសង្គមស៊ីវិល បានជួបជុំគ្នាដង្ហែញត្តិយកទៅដាក់ជូនរដ្ឋសភា ដើម្បីឱ្យរដ្ឋសភាជួយពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ និងគោរពសិទ្ធិលំនៅឋានរបស់ពលរដ្ឋផងដែរ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព






ចែករំលែកព័តមាននេះ